EU មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅបេឡារុស្ស និងប្រកាសដាក់ទណ្ឌកម្ម

(VOVWORLD) - មេដឹកនាំនៃប្រទេសជាសមាជិកចំនួន ២៧ នៃសហភាពអឺរ៉ុបកាលពីរសៀលថ្ងៃទី ១៩ ខែសីហា បានប្រកាសថាមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅប្រទេសបេឡាឡើយ ព្រមទាំងបានប្រកាសថានឹងដាក់ទណ្ឌកម្មទៅលើបុគ្គលដែលពាក់ព័ន្ធនានាផងដែរ។
EU មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅបេឡារុស្ស និងប្រកាសដាក់ទណ្ឌកម្ម - ảnh 1 ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel  ជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាលើស្ថានភាពប្រទេសបេឡារុស្ស។ (រូបថត៖ DW)

ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប បានធ្វើឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសជាសមាជិកចំនួន ២៧ នៃប្លុកនេះ បានបើកសម័យប្រជុំវិសាមញ្ញតាមប្រព័ន្ធ អនឡាញនារសៀលថ្ងៃទី ១៩ ខែសីហា ដើម្បីពិភាក្សាគ្នាអំពីភាពវឹកវរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅប្រទេសបេឡារុស្ស បន្ទាប់ពីបិទបញ្ចប់ការបោះ ឆ្នោតប្រធានាធិបតីនៅប្រទេសនេះ។

ក្រៅពីការប្រកាសមិនយល់ព្រមចំពោះលទ្ធផលនៃការបោះឆ្នោតបេឡារុស្ស សហភាពអឺរ៉ុបក៏បានឲ្យដឹងនឹងជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥៣ លានអឺរ៉ូ ដល់ប្រជាជនបេឡារុស្ស ព្រមទាំងបានអំពាវនាវឱ្យអង្គការផ្ទេរប្រាក់ទៅឱ្យអង្គការសង្គមស៊ីវិល និងប្រជាជនក្រីក្រនៅបេឡារុស្ស ដែលជំនួសដោយការផ្ទេរទៅកាន់អាជ្ញាធរនៃប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ