EU មិនទាន់សម្រេចបានឯកភាពលើការហ៊ុំមព័ទ្ធប្រេងរបស់រុស្ស៊ី

(VOVWORLD) - មូលហេតុចម្បង ត្រូវបានចាត់ទុកថា រដ្ឋាភិបាល ហុងគ្រីនៅតែ ប្រឆាំងជំទាស់យ៉ាងដាច់អហង្កានឹងវិធានការនេះ ដោយចាត់ទុកថា ភាគីអឺរ៉ុបមិន ទាន់មានដំណោះស្រាយជំនួសដោយមានសុវត្ថិភាពសម្រាប់ហុងគ្រី នៅពេលដែល ហ៊ុំមព័ទ្ធប្រេងពីរុស្ស៊ី ខណៈដែលហុងគ្រីគឺជាប្រទេសមួយក្នុងចំណោម ប្រទេសដែល ពឹងផ្អែកភាគច្រើនលើប្រភពប្រេងនាំចូលពីរុស្ស៊ី។ 

EU មិនទាន់សម្រេចបានឯកភាពលើការហ៊ុំមព័ទ្ធប្រេងរបស់រុស្ស៊ី - ảnh 1រដ្ឋមន្រ្តីការបរទេស EU ចូលរួមកិច្ចប្រជុំកាលពីថ្ងៃទី១៦ ឧសភា។ (រូបថត៖ Euronews)
នៅចុងបញ្ចប់ថ្ងៃធ្វើការដំបូងនៅទីក្រុងប្រ៊ុចសែល នារសៀលថ្ងៃទី ១៦ ឧសភា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសសមាជិកសហភាពអឺរ៉ុប នៅតែមិនអាចអនុម័តលើ កញ្ចប់ទណ្ឌកម្មលើកទី៦ ប្រឆាំងនឹងរុស្ស៊ីនៅឡើយ ដែលក្នុងនោះវិធានការស្នូលគឺការ ហ៊ុំព័ទ្ធប្រេងរបស់រុស្ស៊ី។ មូលហេតុចម្បង ត្រូវបានចាត់ទុកថា រដ្ឋាភិបាលហុងគ្រីនៅតែ ប្រឆាំងជំទាស់យ៉ាងដាច់អហង្កានឹងវិធានការនេះ ដោយចាត់ទុកថា ភាគីអឺរ៉ុបមិន ទាន់មានដំណោះស្រាយជំនួសដោយមានសុវត្ថិភាពសម្រាប់ហុងគ្រី នៅពេលដែល ហ៊ុំមព័ទ្ធប្រេងពីរុស្ស៊ី ខណៈដែលហុងគ្រីគឺជាប្រទេសមួយក្នុងចំណោម ប្រទេសដែល ពឹងផ្អែកភាគច្រើនលើប្រភពប្រេងនាំចូលពីរុស្ស៊ី។ តំណាងជាន់ខ្ពស់របស់សហភាព អឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខ លោក Josep Borrell បានឲ្យដឹងថា ការប្រឆាំងជំទាស់របស់ហុងគ្រីនឹងបង្ខំឲ្យបណ្តាប្រទេសអ៊ឺរ៉ុបអូសបន្លាយ ការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយផ្សេងទៀត។
គួរជម្រាបថា ដោយបានប្រកាសពីដើមខែឧសភា ឆ្នាំ ២០២២ កញ្ចប់ទណ្ឌកម្ម ទី ៦ ដែលសហភាពអឺរ៉ុបគ្រោងនឹងដាក់ទៅលើរុស្សី ត្រូវបានរំពឹងថា នឹងបង្កឡើងផល ប៉ះពាល់ខ្លាំងបំផុតដល់រុស្ស៊ី ដោយសារតែនឹងកាត់បន្ថយប្រភពប្រាក់ចំណូលពីប្រេង របស់ប្រទសនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនដូចជាហុងគ្រី និង ស្លូវ៉ាគី មិនចង់អនុវត្តន៍វិធានការនេះនៅពេលឆាប់ៗនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ