EU រុស្ស៊ី ចិន និងអ៊ីរ៉ង់ព្រមទទួលរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥

(VOVWORLD) - នាថ្ងៃទី ៦ កក្កដា នៅរដ្ឋធានី Vienna របស់អូទ្រីស រដ្ឋមន្ត្រីការបរទេសរបស់ បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន រុស្ស៊ីនិងអ៊ីរ៉ង់បានឯកភាពបន្តអនុវត្តផែនការធ្វើ សកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ដែលត្រូវបានចុះហត្ថលេខានាឆ្នាំ ២០១៥ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនាខែឧសភាឆ្នាំ ២០១៧ កន្លងទៅ។ 
EU រុស្ស៊ី ចិន និងអ៊ីរ៉ង់ព្រមទទួលរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥  - ảnh 1 EU រុស្ស៊ី ចិន និងអ៊ីរ៉ង់ព្រមទទួលរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥ 

នាថ្ងៃទី ៦ កក្កដា នៅរដ្ឋធានី Vienna របស់អូទ្រីស រដ្ឋមន្ត្រីការបរទេសរបស់ បារាំង អាល្លឺម៉ង់ អង់គ្លេសចិន រុស្ស៊ីនិងអ៊ីរ៉ង់បានឯកភាពបន្តអនុវត្តផែនការធ្វើ សកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ដែលត្រូវបានចុះហត្ថលេខានាឆ្នាំ ២០១៥ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនាខែឧសភាឆ្នាំ ២០១៧ កន្លងទៅ។ សហភាពអឺរ៉ុប EU  បានលើកឡើងកញ្ចប់សេដ្ឋកិច្ចសំដៅ ធានាផលប្រយោជន៍របស់អ៊ីរ៉ង់ចំពោះមុខការជះឥទ្ធិពលនៃបទដាក់ទណ្ឌកម្ម ដែលអាមេរិកតម្រង់ទៅលើប្រទេសនេះ។ ថ្លែងមតិនៅកិច្ចប្រជុំជាមួយអ៊ីរ៉ង់ តំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយបាយសន្តិសុខនិងកិច្ចការបរទេស  លោកស្រី Federica Mogherini បានឲ្យដឹងថា៖

        «ភាកីទាក់ទិននានាអះអាងនូវកិច្ចសន្យារបស់ខ្លួនក្នុងការអនុវត្តដ៏ពេញ លេញនិងប្រកបដោយប្រសិទ្ធភាពនុយក្លេអ៊ែរ។ គេបានចាត់ទុកថា៖ កិច្ចព្រមព្រៀងគឺជាកត្តាសំខាន់នៃដំណើរការមិនរីសាយភាយអាវុធនុយក្លេអ៊ែរលើ ពិភពលោកទាំងមូល និងជាស្នាដៃសំខាន់នៃការទូតពហុភាគីដែលក្រុមប្រឹក្សារ សន្តិសុខ អ.ស.ប. បានឯកភាពនិងអនុម័តសេចក្តីសម្រេចចិត្តលេខ ២២៣១។»

        ប្រតិកម្មចំពោះលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានដាស់តឿន EU បង្ហាញនូវកិច្ចសន្យារបស់ខ្លួនមុនពេលបទដាក់ទណ្ឌ កម្មរបស់អាមេរិកចំពោះអ៊ីរ៉ង់មានសុពលភាពនាពាក់កណ្ដាលខែសីហានិងខែរវិច្ឆិកាឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ