EU វាយតម្លៃពីសន្តិសុខថាមពលរបស់អឺរ៉ុបបន្ទាប់ពីរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន

(VOVWORLD) - មុននោះ នៅថ្ងៃទី ១៤ ខែមិថុនា ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានប្រកាសថា គេបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នតាមរយៈប្រទេសអាឡឺម៉ង់ពីចំនួន ១៦៧ លាន ម៉ែត្រគូបក្នុងមួយថ្ងៃមកត្រឹម ១០០ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ 

អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប (EC) មួយរូបបានឲ្យដឹងថា សន្តិសុខថាមពល របស់អឺរ៉ុបមិនទាន់រងការគំរាមកំហែងភ្លាមៗនៅឡើយទេ បន្ទាប់ពីប្រទេសរុស្ស៊ីបាន បន្តកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសក្នុងតំបន់។ អ្នកនាំពាក្យរូបនេះបានលើក ច្បាស់ថា ក្នុងការពិភាក្សាកាលពីថ្ងៃទី ១៦ ខែមិថុនា ជាមួយមន្ត្រីនៃបណ្ដាប្រទេសតាម រយៈក្រុមសម្របសម្រួលឧស្ម័ន EC បានសង្កេតឃើញថា គ្មានសញ្ញាដែលបង្ហាញថា សុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពលរងការគំរាមកំហែងភ្លាមៗនោះទេ។
មុននោះ នៅថ្ងៃទី ១៤ ខែមិថុនា ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានប្រកាសថា គេបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នតាមរយៈប្រទេសអាឡឺម៉ង់ពីចំនួន ១៦៧ លាន ម៉ែត្រគូបក្នុងមួយថ្ងៃមកត្រឹម ១០០ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ ការផ្គត់ផ្គង់ឧស្ម័នពី រុស្ស៊ីទៅកាន់អឺរ៉ុបបានបន្តធ្លាក់ចុះបន្ថែមទៀតនៅថ្ងៃទី ១៦ ខែមិថុនា នៅពេលដែល ក្រុមហ៊ុនប្រេងអ៊ីតាលី Eni បាននិយាយថា គេនឹងទទួលបានត្រឹមតែ ៦៥% នៃបរិមាណ ឧស្ម័នដែលត្រូវការក្នុងមួយថ្ងៃពី Gazprom ប៉ុណ្ណោះ។ យោងតាមក្រុមហ៊ុន Gazprom បរិមាណឧស្ម័នដែលក្រុមហ៊ុននេះបាននាំចេញទៅកាន់ប្រទេសនៅខាងក្រៅសហភាពសូវៀតក្នុងរយៈពេលចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៥ ខែមិថុនាបានថយចុះ ២៨,៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ