EU ស្នើឲ្យមានយន្តការបន្ទាន់ដើម្បីជៀសវាងវិបត្តិប្រភពផ្គត់ផ្គង់

(VOVWORLD) - យន្តការនេះត្រូវបានស្នើឡើងដើម្បីដោះស្រាយ បញ្ហាប្រភពផ្គត់ផ្គង់ដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩ និងវិបត្តិ នៅអ៊ុយក្រែន។ មុននោះ សហរដ្ឋអាមេរិក និងជប៉ុនក៏បានអនុម័តលើវិធានការស្រដៀងគ្នាមួយចំនួនរួចហើយ។

EU ស្នើឲ្យមានយន្តការបន្ទាន់ដើម្បីជៀសវាងវិបត្តិប្រភពផ្គត់ផ្គង់ - ảnh 1ផ្សារទំនើបមួយនៅអឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាខ្វះខាតទំនិញ។ (រូបថត៖ AFP/VNA)
សហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១៩ ខែកញ្ញា បានស្នើឡើងសេចក្តីព្រាងបទប្បញ្ញត្តិ ដែលនឹងផ្តល់ឲ្យគណៈកម្មការអឺរ៉ុប (EC) សិទ្ធិដោះស្រាយជាបន្ទាន់នូវវិបត្តិប្រភព ផ្គត់ផ្គង់។ យោងតាមសេចក្តីព្រាងបទប្បញ្ញត្តិ នោះ ក្រុមហ៊ុនដែលមានទីស្នាក់ការនៅ អឺរ៉ុបអាចត្រូវបានបង្ខំឲ្យផ្តល់អាទិភាពដល់ការផលិតនូវផលិតផលសំខាន់ៗ ហើយស្តុក ទុកទំនិញដែលទាក់ទងនឹងវិបត្តិ។ យន្តការនេះត្រូវបានស្នើឡើងដើម្បីដោះស្រាយ បញ្ហាប្រភពផ្គត់ផ្គង់ដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាត
កូវីដ-១៩ និងវិបត្តិ នៅអ៊ុយក្រែន។ មុននោះ សហរដ្ឋអាមេរិក និងជប៉ុនក៏បានអនុម័តលើវិធានការស្រដៀងគ្នាមួយចំនួនរួចហើយ។
សេចក្តីព្រាងបទប្បញ្ញត្តិផ្តល់សិទ្ធិដល់ EC តម្រូវឲ្យប្រទេស EU រៀបចំខ្សែ សង្វាក់ផ្គត់ផ្គង់ឡើងវិញ ហើយបង្កើនការផ្គត់ផ្គង់ទំនិញទាក់ទងនឹងវិបត្តិឲ្យបានលឿន បំផុតតាមដែលអាចធ្វើទៅបាន រួមទាំងការពង្រីក ឬកែលម្អមូលដ្ឋានផលិតដែលមាន ស្រាប់ ឬបង្កើតមូលដ្ឋានថ្មី ហើយនាំយកទំនិញដែលទាក់ទងនឹងវិបត្តិទៅកាន់ទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ