EU ស្វាគមន៍បណ្ដាកិច្ចសន្យាក្នុងការនេសាទធ្វើអាជីវកម្មជលផលពីស្ថាប័ន សមត្ថកិច្ចរបស់វៀតណាម

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong កំពុងបំពេញទស្សនកិច្ចការងារនៅសហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី ២០ ដល់ទី ២៤ មិនា សំដៅជំរុញការលុបចោលវិធានការអនុវត្ត «ប័ណ្ណពិន័យលឿង» ចំពោះបណ្ដាផលិតផលជលផលនាំចេញរបស់វៀតណាម។ 
EU ស្វាគមន៍បណ្ដាកិច្ចសន្យាក្នុងការនេសាទធ្វើអាជីវកម្មជលផលពីស្ថាប័ន សមត្ថកិច្ចរបស់វៀតណាម - ảnh 1 EU ស្វាគមន៍បណ្ដាកិច្ចសន្យាក្នុងការនេសាទធ្វើអាជីវកម្មជលផលពីស្ថាប័ន សមត្ថកិច្ចរបស់វៀតណាម

(VOVworld) – រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong កំពុងបំពេញទស្សនកិច្ចការងារនៅសហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី ២០ ដល់ទី ២៤ មិនា សំដៅជំរុញការលុបចោលវិធានការអនុវត្ត «ប័ណ្ណពិន័យលឿង» ចំពោះបណ្ដាផលិតផលជលផលនាំចេញរបស់វៀតណាម។ វាយតំលៃអំពីការខំប្រឹងប្រែងរបស់វៀតណាមដើម្បីកែលំអស្ថានភាពបន្ទាប់ពី សេចក្តីសម្រេចរបស់ EU អំពីការនេសាទធ្វើអាជីវកម្មជលផលខុសច្បាប់មិនរាយ ការណ៍និងមិនតាមការកំណត់ (IUU) អគ្គស្នងការ Vella បានសង្កត់ធ្ងន់ថា៖ គណៈកម្មាធិការអឺរ៉ុប (EC) ស្វាគមបណ្ដាកិច្ចសន្យារបស់ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមជាពិសេសគឺកម្មវិធីធ្វើសកម្មភាពដែលក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានបង្កើតឡើងសំដៅអនុវត្តរាល់វិធានការទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាពោលខាងលើចាប់ពីខែតុលាឆ្នាំ ២០១៧។ ប៉ុន្តែ EC ចងរំលឹកថា៖ វៀតណាមគប្បីសម្តែងសុឆ័ន្ទៈប្រែក្លាយកិច្ចសន្យាទៅជាសកម្ម ភាពជាក់ស្តែងសំដៅជំនះពុះពារលើបញ្ហាធ្ងន់ធ្ងរដែលជាមូលដ្ឋានធ្វើឲ្យ  EU ត្រូវ ប្រើប្រាស់ «ប័ណ្ឌពិន័យលឿង» នេះ។ ស្តីអំពីលទ្ធភាព EU ដក «ប័ណ្ណពិន័យ លឿង» ចំពោះជលផលវៀតណាមក្នុងការវាយតំលៃជាបន្ត អគ្គស្នងការ Vella បានឲ្យដឹងថា៖ រាល់សកម្មភាពដែលវៀតណាមបានអនុវត្តនឹងត្រូវបានពិចារណាយ៉ាងម៉ត់ចត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ