EU ស្វែងរកដំណោះស្រាយសម្រាប់​វិបត្តិស្បៀងអាហារនៅអាហ្វ្រិក

(VOVWORLD) - នៅថ្ងៃទី ២១ ខែមិថុនា គណៈកម្មការអឺរ៉ុប (EC) បានស្នើឱ្យបើកចំណាយមូលនិធិដែលមិនទាន់ប្រើប្រាស់នៅក្នុងគម្រោងអភិវឌ្ឍន៍ទ្វីបអាហ្រ្វិក ដើម្បីជួយឧបត្ថម្ភដល់បណ្តាប្រទេសអាហ្វ្រិកដែលរងផលប៉ះពាល់ដោយវិបត្តិស្បៀងអាហារពិភពលោក ដែលបណ្តាលមកពីជម្លោះនៅប្រទេសអ៊ុយក្រែន។
EU ស្វែងរកដំណោះស្រាយសម្រាប់​វិបត្តិស្បៀងអាហារនៅអាហ្វ្រិក - ảnh 1ការចែកជំនួយស្បៀងអាហារពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដល់ជនភៀសខ្លួននៅក្រុង Debark ប្រទេសអេត្យូពី ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ (រូបថត៖ AFP/TTXVN)

ប្រសិនបើទទួលបានការឯកភាពពីបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប(EU) សំណើរបស់ EC នឹងអនុញ្ញាតឱ្យមានការបើកចំណាយទឹកប្រាក់ចំនួន ៦០០ លានអឺរ៉ូ (ស្មលរនឹង ៦៣៣លានដុល្លារ) ដើម្បីពង្រឹងជំនួយឧបត្ថម្ភដល់ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រាអាសន្នផ្នែកស្បៀងអាហារនៅអាហ្វ្រិក ក៏ដូចជាបណ្តាប្រទេសកោះនៅការ៉ាប៊ីន និង ប៉ាស៊ីហ្វិកផងដែរ។

ថ្នាក់ដឹកនាំសហភាពអឺរ៉ុបក៏មានគម្រោងជួយឧបត្ថម្ភការផលិតជីនៅអាហ្រ្វិកផងដែរ នេះបើយោងតាមសេចក្តីព្រាងសន្និដ្ឋានដែលគ្រោងនឹងប្រកាសក្នុងកិច្ចប្រជុំកំពូលរបស់ប្លុកនៅចុងសប្តាហ៍។ សហភាពអឺរ៉ុបមានបំណងលើកកម្ពស់គំនិតផ្តួចផ្តើម លើកកម្ពស់សមត្ថភាពផលិតវត្ថុធាតុដើមនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺការផលិតជី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ