EU អនុម័តលើ​កញ្ចប់ទណ្ឌកម្មទី ១១ ប្រឆាំងនឹងរុស្ស៊ី

(VOVWORLD) - កាលពីថ្ងៃទី ២១ ខែមិថុនា រដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបបានយល់ព្រមដាក់កញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី តាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។ កាយវិការនេះ ដើម្បីការពារប្រទេសទីបី និងអង្គភាពអាជីវកម្មពីការ "គេច"ទណ្ឌកម្មរបស់ EU នាបច្ចុប្បន្ន។ នេះជាកញ្ចប់ទណ្ឌកម្មទី១១របស់សហភាពអឺរ៉ុបប្រឆាំងនឹងទីក្រុងម៉ូស្គូ។

ប្រទេសស៊ុយអែត ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ EU បានឲ្យដឹងថា កញ្ចប់ទណ្ឌកម្មរួមមានបទប្បញ្ញត្តិហាមប្រាមរាល់សកម្មភាពឆ្លងកាត់រុស្ស៊ី ដោយដឹកជញ្ជូនទំនិញនិងបច្ចេកវិទ្យាដែលកងទ័ពរុស្ស៊ីអាចប្រើប្រាស់ ឬជួយឧបត្ថម្ភវិស័យការពារជាតិនិងសន្តិសុខក្នុងប្រទេសនេះ។ កញ្ជប់វិធានការបានអនុញ្ញាតឱ្យដាក់កំហិតលើការលក់ទំនិញ និងបច្ចេកវិទ្យារសើបដល់ប្រទេសដែលអាចលក់ទៅឱ្យរុស្ស៊ីវិញ ហើយទន្ទឹមនឹងនោះបានពង្រីកបញ្ជីទំនិញត្រូវការហាមប្រាម ដោយសារតែអាចបម្រើដល់សកម្មភពយោធានិងការពារជាតិរបស់រុស្ស៊ី។

វិធានការទាំងនេះក៏ពន្យារពេលការផ្តល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីចំនួន៥ ដើម្បីចាក់ផ្សាយនៅអឺរ៉ុប។ សហភាពអឺរ៉ុបក៏បានបន្ថែមបុគ្គល និងអង្គភាពជាង ១០០ទៅក្នុងបញ្ជីដែលមានទ្រព្យសម្បត្តិត្រូវបង្កកនៅក្នុងសហភាពអឺរ៉ុបផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ