EU អះអាងថាមិនចាំបាច់ចរចាឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) -នាថ្ងៃទី ២០ កញ្ញា ថ្លែងមតិនៅអង្គការសហប្រជាជាតិបន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងអ៊ីរ៉ង់ និងក្រុម P៥ + ១ នោះ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនៃសហភាពអឺរ៉ុប(EU) លោកស្រី Federica Mogherini បានអះអាងថាមិនចាំបាច់ចរចាឡើងវិញនូវរាល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងក្រុម P៥ + ១ ឡើយ (រួមមាន អង់គ្លេស បារាំង រុស្ស៊ី ចិន អាមេរិក និងអាល្លឺម៉ង់)។
EU អះអាងថាមិនចាំបាច់ចរចាឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1 EU អះអាងថាមិនចាំបាច់ចរចាឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

នាថ្ងៃទី ២០ កញ្ញា ថ្លែងមតិនៅអង្គការសហប្រជាជាតិបន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងអ៊ីរ៉ង់ និងក្រុម P៥ + ១ នោះ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនៃសហភាពអឺរ៉ុប(EU) លោកស្រី Federica Mogherini បានអះអាងថាមិនចាំបាច់ចរចាឡើងវិញនូវរាល់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងក្រុម P៥ + ១ ឡើយ (រួមមាន អង់គ្លេស បារាំង រុស្ស៊ី ចិន អាមេរិក និងអាល្លឺម៉ង់)។ នាបច្ចុប្បន្ន កិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តដោយភាគីទាក់ទិននានា។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់និងថ្នាក់ដឹកនាំមួយចំនួននៃសមាជិកក្រុម P៥ + ១ បានអះអាងថា នេះនៅតែជាកិច្ចព្រមព្រៀងដ៏ល្អបំផុតដើម្បីរារាំង Tehran អភិវឌ្ឍន៍គ្រាប់បែកនុយក្លេអ៊ែរ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងមតិនៅខាងក្រៅសម័យប្រជុំលើកទី ៧២ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា ប៉ារីសគាំទ្រចំពោះឯកសារនេះ ព្រមទាំងចាត់ទុកថាគម្បីបំពេញបន្ថែមខ្លឹមសារសំខាន់ៗមួយចំនួនដើម្បីគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពថែមទៀតនូវកាំជ្រួចមីស៊ីល និងរាល់សកម្មភាពទាក់ទិន ពន្យារសុពលភាពនៃកិច្ចព្រមព្រៀងក្រោយឆ្នាំ ២០២៥ ដែលជារយៈពេលកំណត់ឲ្យអ៊ីរ៉ង់ បន្ថយកំរិតសារធាតុអ៊ុយរ៉ានីញ៉ូមដែលផុតសុពលភាព។ មុននោះ ថ្លែងមតិទៅកាន់ថ្នាក់ដឹកនាំពិភពលោកនៅមហាសន្និបាត អង្គការសហប្រជាជាតិ ប្រធានាធិបតី អ៊ីរ៉ង់ លោក Hassan Rouhani បានបដិសេធចំពោះកិច្ចចរចាឡើងវិញនូវកិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ