Europol ព្រមានការកើនឡើងនៃការវាយប្រហារតាមរូបសណ្ឋាន «ចចកតែឯង»


Europol ព្រមានការកើនឡើងនៃការវាយប្រហារតាមរូបសណ្ឋាន «ចចកតែឯង»  - ảnh 1
Europol ព្រមានការកើនឡើងនៃការវាយប្រហារតាមរូបសណ្ឋាន «ចចកតែឯង» (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ កក្កដា ស្ថាប័នប៉ូលីស្តអឺរ៉ុប (Europol) បានចេញសេចក្តី
 ព្រមានថា៖ អឺរ៉ុបកំពុងប្រឈមុខនឹងការគំរាមកំហែងដ៏ធំពីការវាយប្រហារភេរវកម្ម
តាម រូបសណ្ឋាន «ចចកតែឯង» ។ សេចក្តីព្រមានពោលខាងលើត្រូវបាននាំចេញ
ក្នុងកាលៈ ទេសៈ ការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមបានកើតមានឡើងជាបន្ត
បន្ទាប់នាពេល ថ្មីៗនេះនៅអឺរ៉ុបដែលធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់និងរងរបួស។
ក្នុងអំឡុងមួយ សប្តាហ៍កន្លងទៅ បានផ្ទុះឡើងការវាយប្រហារដោយពូថៅទៅលើ
អ្នកធ្វើដំណើរក្នុងរថ​ភ្លើងនៅទីក្រុង  Wuerzburg អាល្លឺម៉ង់ ឬ ការវាយប្រហារភេរ
វកម្មនៅទីក្រុង Nice ភាគ ខាងត្បូងបារាំងដែលធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវ
ស្លាប់។  Europol បានចាត់ទុកថា៖ នេះគឺជាការវាយប្រហារដែលអង្គការរដ្ឋឥស្លាម
ស្វ័យប្រកាស (IS) និង​ Al Qaeda និយមប្រើ។ ទោះបីជា IS ទទួលស្គាល់ដំណើការ
វាយប្រហារទាំងអស់នាពេលថ្មីៗនេះក្តីប៉ុន្តែ គ្មានមុខសញ្ញាណាមួយរបស់អង្គការ
ភេរវកម្មនេះត្រូវបានចាត់ទុកថាបានរៀបចំផែនការជួយឧបត្ថម្ភឬអនុវត្តបណ្ដា
ការវាយប្រហារពោលខាងលើទេ។​ ក្នុងពេលនោះ មេគំនិតទាំងអស់សុទ្ធតែអះអាង
ស្មោះត្រង់ជាមួយ IS ប៉ុន្តែ ទំនាក់ទំនងរវាងពួកគេមិនអាចធ្វើបំភ្លឺច្បាស់បាន ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ