Eurozone មិនទាន់ឯកភាពទស្សនៈអំពីបញ្ហានៅក្រិកឡើយ


Eurozone មិនទាន់ឯកភាពទស្សនៈអំពីបញ្ហានៅក្រិកឡើយ - ảnh 1
Eurozone មិនទាន់ឯកភាពទស្សនៈអំពីបញ្ហានៅក្រិកឡើយ (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ១២ កក្កដា (ម៉ោងវៀតណាម) បណ្ដាថ្នាក់ដឹកនាំ
របស់ប្រទេសចំនួន ១៩ ចំណុះតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានដំណើការ
កិច្ចប្រជុំនៅទីក្រុង Brussels បែលហ្ស៊ីកដើម្បីពិភាក្សាអំពីការជួយសង្គ្រោះក្រិក រួចផុតពីវិបត្តិបំណុលនាបច្ចុប្បន្ន ឬ ដកប្រទេសនេះចេញពីតំបន់ចាយប្រាក់អឺរ៉ូ
ដែរឬទេ។ នេះគឺជាកិច្ចប្រជុំកំពូលលើកទី ៣ របស់ Eurozone ស្តីអំពីបញ្ហានៅ
ក្រិកក្នុងរយៈពេលជាង ២ សប្តាហ៍កន្លងទៅ។ ថ្លែងមតិមុនពេលចាប់ផ្តើមកិច្ច
ប្រជុំអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានប្រកាសថា៖ លោកស្រីមិនយល់ព្រមជាមួយសក្ខ័ណគ្រប់បែបយ៉ាងដើម្បីទទួលបាន
កិច្ចព្រមព្រៀងជាមួយក្រិកនៅឡើយទេ។ សេចក្តីប្រកាសរបស់ថ្នាក់ដឹក
នាំអាល្លឺម៉ង់បានធ្វើឲ្យការចរចារនេះកាន់តែស្មុគស្មាញថែមទៀត។ មុននោះ
អាល្លឺម៉ង់បានដាក់ចេញការផ្តើមគំនិតថា៖ ក្រិកនឹងចាកចេញពី Eurozone
ជាបណ្តុះអាសន្នក្នុងរយៈពេល ៥ ឆ្នាំ ប្រសិនបើប្រទេសមិនអនុវត្តកំណែ
ទម្រង់និងរឹតបន្តឹងចំណាយនៅទេនោះ។

ប្រធានាធិបតីបារាំង លោក Francois Hollande នៅរក្សាគោលជំហរមិនគប្បីធ្វើ
ឲ្យក្រិកចាកចេញពី  Eurozone ឡើយ។ ទស្សនៈនេះទទួលបានការគាំទ្ររបស់
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi ។ លោក Renzi បានចាត់ទុក
ថា៖ ការចាកចេញពី Eurozone របស់ក្រិកនឹងបណ្តាលឡើងផលវិបាកដ៏ធ្ងន់ធ្ងរ
ចំពោះ EU។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីក្រិក លោក  Alexis Tsipras បានប្រកាសថា៖ លោកចូលរួមសន្និសីទលើកនេះដោយមានសុឆ័ន្ទៈព្រមព្រៀង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ