EUចាប់ផ្ដើមកម្មវិធីសហប្រតិបតិ្តការថ្មីនៅវៀតណាមក្នុងតំលៃ៤០០លានអឺរ៉ូ

EUចាប់ផ្ដើមកម្មវិធីសហប្រតិបតិ្តការថ្មីនៅវៀតណាមក្នុងតំលៃ៤០០លានអឺរ៉ូ - ảnh 1
សន្និសីទកាសែតប្រកាសចាប់ផ្ដើមកម្មវិធី“ជំនួយឧបត្ថម្ភច្រើនឆ្នាំ”


(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតនាព្រឹកថ្ងៃទី៤ ធ្នូ នៅទីក្រុងហាណូយ
របស់វៀតណាម លោក Pierre Amilhat អគ្គនាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបតិ្តការ
EuropeAid (បែលហ្ស៊ីក) បានប្រកាសថា ថ្ងៃទី៤ ធ្នូ ជាថ្ងៃដែលសហភាពអឺរ៉ុប (EU)
ចាប់ផ្ដើមជាផ្លូវការកម្មវិធី “ជំនួយឧបត្ថម្ភច្រើនឆ្នាំ” (MIP) សំរាប់វៀតណាមក្នុង
ដំណាក់កាលឆ្នាំ២០១៤ដល់ឆ្នាំ២០២០។EU​ បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃ
ទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីជាមួយវៀតណាមតាមរយៈការបង្កើនបន្ថែម
៣០%នៃតំលៃសរុបរបស់កញ្ចប់ជំនួយឧបត្ថម្ភ បើប្រៀបធៀបនឹងដំណាក់កាល៧
ឆ្នាំមុននេះ។កញ្ចប់ជំនួយឧបត្ថម្ភក្នុងតំលៃ៤០០លានអឺរ៉ូសំរាប់ដំណាក់កាលឆ្នាំ
២០១៤ដល់ឆ្នាំ២០២០ នឹងផ្ដោតសំខាន់ជួយឧបត្ថម្ភបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម។លោក Pierre Amilhat បានចាត់ទុកថា វៀតណាមបាន
មានការបោះជំហានដ៏វែង១ក្នុងការងារកាត់បន្ថយភាពក្រីក្រ និងលើកកំពស់
ជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែនៅមានការសាកល្បងជាច្រើន។EU បាន
សម្រេចបន្តជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាថែមទៀតរាល់ការខំប្រឹងប្រែងរបស់វៀត
ណាមក្នុងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ការចាប់ផ្ដើមកម្មវិធីនេះ​ គឺជាលទ្ធផលនៃសេចក្ដីថ្លែងការណ៍រួមជាផ្លូវការរវាងភាគីទាំង២ក្នុងឱកាសដំណើរ
ទស្សនកិច្ចនៅEUរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នាខែ
តុលាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ