FAO កត់សម្គាល់ វៀតណាមមានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយ ភាពក្រីក្រ

(VOV)_នាថ្ងៃទី ១៦ មិថុនា នៅអ៊ីតាលី អង្គការកសិកម្ម ស្បៀងអាហារអង្គការ
សហប្រជាជាតិ ( FAO) បានរៀបចំព្រឹត្តិការណ៍ពិសេស ស្ដីពី÷ “ការ​ទទួលស្គាល់​ស្នាដៃលេចធ្លោក្នុងការតស៊ូកាត់បន្ថយភាពក្រីក្រ” សំរាប់​ប្រទេស​​ចំនួន ៣៨ ​នៅ​លើ​ទូទាំងពិភពលោក ដែលក្នុងនោះមាន​វៀតណាម​។ ​​ក្នុងចំណោមប្រទេសចំនួន៣៨
នេះ ​វៀតណាមស្ថិតនៅក្នុងចំណោម​ប្រទេស​ចំនួន១៨ ទទួលបានលិខិតស្ងើចសរ
សើរ បញ្ជាក់​អំពីការទទួល​បាន​គោលដៅអភិវឌ្ឍន៍ សហស្សវត្ស៍ ទី១( MDG1) ។ 
នៅក្នុងពិធីនេះ ​អគ្គនាយក​ ​FAO Jose Graziano da Silva បានកត់សម្គាល់នូវស្នាដៃ
និងប្រគល់ជូន​ប័ណ្ណ​ស្ងើច​សរសើរ ​ទទួលស្គាល់សំរាប់បណ្ដាដំណាងរបស់ប្រទេស
ចំនួន​៣៨​ពោលខាងលើ ក្នុងការកាត់បន្ថយភាពក្រីក្រ។ ថ្លែងមតិនៅទីនេះ​អនុរដ្ឋ​មន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោកស្រី Nguyen Thi Xuan
Thu បានសង្កត់ធ្ងន់ថា÷ ទោះបីជាទទួលបាន​បណ្ដាស្នាដៃ​សំខាន់​ក្នុង​ផលិតកម្មកសិ
កម្មក្តី ​ប៉ុន្តែ វៀតណាមនៅតែប្រឈមមុខនឹងបណ្ដាការលំបាកសាកល្បងអំពី​សន្តិ​សុខស្បៀងអាហារដែរ។ ក្នុងសភាពការណ៍នោះ វៀតណាមមានគោលបំណងថា÷​​ទទួលបានការគាំទ្រ និងជួយឧបត្ថម្ភអំពីបច្ចេក​ទេស ​ច្រើនជាងទៀត ពី FAO និង​បណ្ដាសហគមន៍អន្តរជាតិ ដើម្បីរក្សា ​និងបន្តអភិវដ្ឍន៍កសិកម្មចីរភាព កំណើន
បៃតង់ ​និងដើម្បីលើកស្ទុយជីវភាពរស់នៅសំរាប់ប្រជាជនទៀតផង៕

FAO កត់សម្គាល់ វៀតណាមមានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយ ភាពក្រីក្រ - ảnh 1
FAO កត់សម្គាល់វៀតណាមមានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ

ប្រតិកម្មទៅវិញ

ផ្សេងៗ