G20 សន្យាជួយគាំទ្រដល់ស្ថេរិភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកលលោក

(VOVWORLD) - នាថ្ងៃទី ១៤ ខែតុលា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុម G20 បានឯកភាព      ពន្យាពេល ៦ ខែបន្ថែមទៀតចំពោះគំនិតផ្តួចផ្តើមស្តីពីការទូទាត់បំណុល (DSSI) សម្រាប់បណ្តាប្រទេសក្រីក្របំផុតនៅក្នុងឆ្នាំនេះ ហើយនឹងធ្វើការពិចារណាលើបញ្ហានេះឡើងវិញ នៅខែមេសាឆ្នាំ ២០២១ ។
G20 សន្យាជួយគាំទ្រដល់ស្ថេរិភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកលលោក - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ Qartz)

នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធ    វីដេអូថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាល បណ្តាមន្ត្រីហិរញ្ញវត្ថុ G20 បានគូសបញ្ជាក់ពីភាពចំបាច់ក្នុងការគ្រប់គ្រងជំងឺរាតត្បាត សកលកូវីដ១៩ ព្រមទាំងសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគាំទ្រដល់ស្ថេរភាពខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោក ។

ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់លើផែនការសកម្មភាពរបស់ក្រុម G20 ដោយបញ្ជាក់ពីភាពចាំបាច់ក្នុងការចាត់វិធានការសមូហភាព ដើម្បីពន្លឿនការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការអភិវឌ្ឍ និងផ្សំវ៉ាក់សាំង COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ