G7 គាំទ្រដល់គំនិតផ្តួចផ្តើមនៃការពន្យាពេលសងបំណុលសម្រាប់ប្រទេសក្រីក្របំផុតលើពិភពលោក

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុម G7 បានឯកភាពគាំទ្រគំនិតផ្តួចផ្តើមនៃក្រុម G20 ស្តីពីការពន្យាពេលសងបំណុល សម្រាប់ប្រទេសក្រីក្របំផុតលើពិភពលោក ប៉ុន្តែគេនៅតែអះអាងថា វិធានការណ៍នេះចាំបាច់ត្រូវកែតម្រូវឲ្យបានសមស្របដើម្បីអនុវត្តឱ្យបានល្អប្រសើរជាងមុនផងដែរ។

ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩នៅតែវិវត្តន៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុម G7 បានឯកភាពគាំទ្រគំនិតផ្តួចផ្តើមនៃក្រុម G20 ស្តីពីការពន្យាពេលសងបំណុល សម្រាប់ប្រទេសក្រីក្របំផុតលើពិភពលោក ប៉ុន្តែគេនៅតែអះអាងថា វិធានការណ៍នេះចាំបាច់ត្រូវកែតម្រូវឲ្យបានសមស្របដើម្បីអនុវត្តឱ្យបានល្អប្រសើរជាងមុនផងដែរ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃក្រុម G7 ក៏បានសន្យាគាំទ្រដល់ប្រទេសក្រីក្រ និងងាយរងគ្រោះបំផុតនៅលើពិភពលោក ដែលធ្លាប់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាផ្តល់អនុសាសន៍ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ធ្វើបច្ចុប្បន្នភាពជាទៀងទាត់នូវតម្រូវការខាងហិរញ្ញវត្ថុរបស់ប្រទេសដែលមានចំណូលទាបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ