G7 អំពាវនាវឱ្យពន្យាពេលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

(VOVWORLD) - សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ផងដែរថា ក្រុម G7 ត្រៀមខ្លួនជាស្រេចជួយគាំទ្រដល់ដំណើរការស្តារ និងកសាងឡើងវិញនៅអ៊ុយក្រែន ក្នុងនោះមានការកសាង ហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញផងដែរ។

G7 អំពាវនាវឱ្យពន្យាពេលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ - ảnh 1នាវាដឹកគ្រាប់ធញ្ញជាតិនៅច្រកសមុទ្រ Bosphorus ទីក្រុង Istanbul ប្រទេសទួរគី កាលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២។ (រូបថតឯកសារ៖ Xinhua/VNA)

នាថ្ងៃទី ២៣ ខែមេសា បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុង Miyazaki (ប្រទេស
ជប៉ុន) រដ្ឋមន្ត្រីកសិកម្មនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ លើពិភពលោក (G7) បានចេញសេចក្តីថ្លែងការណ៍រួម ដោយអំពាវនាវឱ្យពន្យាពេលកិច្ចព្រមព្រៀងស្តីពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក៏ដូចជាគោរពយ៉ាងពេញលេញ និងពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងនេះ។ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ផងដែរថា ក្រុម G7 ត្រៀមខ្លួនជាស្រេចជួយគាំទ្រដល់ដំណើរការស្តារ និងកសាងឡើងវិញនៅអ៊ុយក្រែន ក្នុងនោះមានការកសាង ហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញផងដែរ។

គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីកាលពីខែកក្កដាឆ្នាំមុនក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងទួរគី តាមនោះអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិជាង ២៧ លានតោនពីកំពង់ផែមួយចំនួនរបស់ខ្លួននៅក្នុងសមុទ្រខ្មៅ។ នាពេលថ្មីៗនេះ រុស្ស៊ីបានប្រកាសថា នឹងមិនចរចាអំពីការពន្យាពេលកិច្ចព្រមព្រៀងនេះទេ ប្រសិនបើគ្មានវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការតភ្ជាប់ការទូទាត់ ការផ្គត់ផ្គង់គ្រឿងម៉ាស៊ីន និងការធានារ៉ាប់រង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ