GDP វៀតណាមអាចសម្រេចបានកំណើន ៧,៦% ក្នុងត្រីមាសទី ៣

(VOVWORLD) - UOB ក៏បានឲ្យឹដឹងថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាមបានកើនឡើងក្នុងខែឧសភា ក្នុងបរិបទនៃអស្ថិរភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោក និងតម្លៃទំនិញកើនឡើង។
GDP វៀតណាមអាចសម្រេចបានកំណើន ៧,៦% ក្នុងត្រីមាសទី ៣ - ảnh 1កប៉ាល់បានចូលចតនិងដឹកទំនិញនៅកំពង់ផែ Tan Cang - Cai Mep ខេត្ត Ba Ria - Vung Tau (រូបថតឯកសារ៖ Trong Duc/VNA)

ដោយផ្អែកលើទិន្នន័យថ្មីៗបំផុត ធនាគារ UOB (សិង្ហបុរី) បានព្យាករណ៍ថា កំណើន GDP របស់ក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ អាចសម្រេចបាន ៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ ហើយក្រោយមកអាចកើន ៧,៦% ក្នុងត្រីមាសទី ៣។ យោងតាម UOB បានឲ្យដឹងថា ទិន្នន័យថ្មីៗនេះបង្ហាញថាសន្ទុះកំណើនជាមូលដ្ឋានរបស់វៀតណាមនៅតែរក្សាដដែលក្នុងត្រីមាសទី ២។ វិស័យផលិតកម្មបន្តកើនយ៉ាងខ្លាំងក្លា ពោលគឺក្នុងរយៈពេល ៥ ខែដើមឆ្នាំបានកត់ត្រាកំណើន ៩,២៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីកម្រិត ៨,២៣% ក្នុងរយៈពេល ៤ ខែដើមឆ្នាំ។

UOB ក៏បានឲ្យឹដឹងថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាមបានកើនឡើងក្នុងខែឧសភា ក្នុងបរិបទនៃអស្ថិរភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោក និងតម្លៃទំនិញកើនឡើង។

ចំពោះភាគីអតិថិជនវិញ ការដកវិធានការរឹតត្បឹតជំងឺរាតត្បាតកូវីដ ១៩ ក្នុងប្រទេស និងការបើកសកម្មភាពទេសចរណ៍អន្តរជាតិឡើងវិញក៏បានបង្កើតកម្លាំងចលករថ្មីលើវិស័យសេវាកម្មផងដែរ។ UOB សង្ឈឹមថា វិស័យដែលពឹងផ្អែកលើទេសចរណ៍ដូចជាការស្នាក់នៅ និងម្ហូបអាហារនឹងសម្រេចបានកំណើនឡើងវិញក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ ក្រោយពីការធ្លាក់ចុះ ៩ ត្រីមាសជាប់ៗគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ