Hai Phong ពង្រីកឲ្យបាន អតិបរមានូវសក្កានុភាព និងប្រៀបខ្លាំងដើម្បីអភិវឌ្ឍន៍

(VOVWORLD) -ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៥ វិច្ឆិកា អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនិច្ចការងារនៅទីក្រុង Hai Phong។
Hai Phong ពង្រីកឲ្យបាន អតិបរមានូវសក្កានុភាព និងប្រៀបខ្លាំងដើម្បីអភិវឌ្ឍន៍ - ảnh 1Hai Phong ពង្រីកឲ្យបាន អតិបរមានូវសក្កានុភាព និងប្រៀបខ្លាំងដើម្បីអភិវឌ្ឍន៍ 

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៥ វិច្ឆិកា អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនិច្ចការងារនៅទីក្រុង Hai Phong។

នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំស្នូលនៃទីក្រុង Hai Phong លោក  Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍នៃទីក្រុងក្នុងរយៈពេលកន្លងទៅ ហើយសង្កត់ធ្ងន់ថា Hai Phong គម្បី ពង្រីកឲ្យបាន អតិបរមានូវសក្កានុភាព និងប្រៀបខ្លាំងដើម្បីអភិវឌ្ឍន៍។ ស្ដីអំពីកិច្ចការកសាងបក្ស កសាងប្រព័ន្ធនយោបាយ និងសំណង់នៅទីក្រុង លោក Nguyen Phu Trong បានលើកច្បាស់ថា៖

“នាពេលកន្លងទៅ យើងបានធ្វើកិច្ចការបង្ការប្រឆាំងនឹងអំពើពុករលួយ។ សេដ្ឋកិច្ចមានការបោះជំហានទៅមុខ សង្គមមានស្ថិរភាព តួនាទី និងថានៈអន្តរជាតិត្រូវបានលើកកំពស់ដោយ ឥតឈប់ឈរ។ ដូច្នេះ ផ្ទៃក្នុងត្រូវសាមគ្គី ហើយអង្គភាពនីមួយៗ មនុស្សម្នាក់ៗត្រូវមានមនសិការល្អ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ