HANIFF VI: លើក​តម្កើង​ស្នាដៃភាពយន្តដែលមានតម្លៃសិល្បៈខ្ពស់

(VOVWORLD) - នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំសន្និសីទសារព័ត៌មាន បើកមហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី៦ (HANIFF VI)។
HANIFF VI: លើក​តម្កើង​ស្នាដៃភាពយន្តដែលមានតម្លៃសិល្បៈខ្ពស់ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong ថ្លែងមតិក្នុងសន្និសីទ។ រូបថត៖ VOV
 
 មហោស្រពភាពយន្តអន្តរជាតិទីក្រុងហាណូយលើកទី ៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ - ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយពាក្យស្លោកថា “ភាពយន្ត - មនុស្សសាស្ត្រ ការបន្សាំ និងអភិវឌ្ឍ”។

មហោស្រពនេះត្រូវបានរៀបចំឡើងសំដៅលើកតម្កើងស្នាដៃភាពយន្តដែលមានតម្លៃសិល្បៈខ្ពស់ សម្បូរទៅដោយមនុស្សសាស្ត្រ ដែលមានសញ្ញាសំគាល់លេចធ្លោដោយការច្នៃប្រឌិត និងប្លែកពីគេ; ស្វែងរក និងលើកតម្កើងទេពកោសល្យថ្មីក្នុងវិស័យភាពយន្ត; ឧទ្ទេសនាមអំពីស្នាដៃភាពយន្តប្លែកៗជុំវិញពិភពលោក បង្កើតឱកាសដើម្បីពង្រីកទីផ្សារភាពយន្តវៀតណាម។

ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជននៃរដ្ឋធានី និងប្រតិភូអន្តរជាតិ រួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុងហាណូយ និងរូបភាពប្រទេសវៀតណាមដ៏ស្រស់ស្អាត រួសរាយរាក់ទាក់ និងសម្បូរទៅដោយប្រពៃណីវប្បធម៌។

ពីខ្សែភាពយន្តរាប់រយដែលចុះឈ្មោះចូលរួម គណៈរៀបចំបានជ្រើសរើសភាពយន្តចំនួន ១២៣ ពីប្រទេស និងតំបន់ដែនដីចំនួន ៥៦ ដើម្បីចូលរួមក្នុងកម្មវិធីមហោស្រពនេះ។ ទាំងនេះគឺជាខ្សែភាពយន្តចម្រុះពណ៌និងមានគុណភាព ដែលនឹងទាក់ទាញទស្សនិកជនក្នុងអំឡុងពេលមហោស្រព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ