IAEA ត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរចំនួន ២​ នៅអ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី១ ខែវិច្ឆិកា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានប្រកាសថា ទីភ្នាក់ងារនេះបានចាប់ផ្តើមត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរចំនួនពីរនៅក្នុងប្រទេសសអ៊ុយក្រែនតាមសំណើរបស់ទីក្រុងគៀវ។ 
IAEA ត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរចំនួន ២​ នៅអ៊ុយក្រែន - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។ (រូបថត៖ Alexander Ermochenko/Reuters)

យោងតាមលោក Grossi ក្រុមអធិការរបស់ IAEA នឹងបញ្ចប់សកម្មភាពត្រួតពិនិត្យក្នុងពេលឆាប់ៗនេះ ហើយនឹងធ្វើការសន្និដ្ឋានជាលើកដំបូងនៅចុងសប្តាហ៍នេះ។

ការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានផ្ញើសំណើជាលាយលក្ខណ៍អក្សរទៅកាន់ IAEA ដោយស្នើឱ្យអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ធ្វើការត្រួតពិនិត្យនៅទីតាំងនុយក្លេអ៊ែរចំនួនពីររបស់ទីក្រុងគៀវ ដើម្បីបំភ្លឺអំពីការព្រួយបារម្ភរបស់រុស្ស៊ីដែលថា អ៊ុយក្រែនកំពុងដំឡើង "គ្រាប់បែកកខ្វក់" ។

ចំពោះកាយវិការរបស់ IAEA នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា ការដែលក្រុមអធិការ IAEA ទៅទស្សនានិងត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zapozhiazhia គឺចាំបាច់ណាស់ ហើយថារុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការជាមួយគណៈប្រតិភូ IAEA។ លោក Peskov ក៏បានសង្កត់ធ្ងន់លើការកាត់បន្ថយភាពតានតឹងផ្នែកយោធានៅរោងចក្រថាមពល នុយក្លេអ៊ែរ Zapozhazhia ដើម្បីសុវត្ថិភាពនៃទ្វីបអឺរ៉ុបទាំងមូលផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ