IAEA ថ្កោលទោសអ៊ីរ៉ង់ចំពោះសកម្មភាពនុយក្លេអ៊ែរ

(VOVWORLD) - សមាជិកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃទី ១៩ ខែមិថុនា បានបោះឆ្នោតលើសេចក្តីសម្រេចចិត្តដោយបានថ្កោលទោសអ៊ីរ៉ង់មិនសហការក្នុងការស៊ើបអង្កេតសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសនេះ។

សេចក្តីសម្រេចចិត្តនេះត្រូវបានតាក់តែងរឿងដោយបារាំង អាឡឺម៉ង់និង អង់គ្លេស ហើយត្រូវបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ២៥ សំឡេងប្រឆាំងចំនួន ២ និងសម្លេងអនុប្បវាទចំនួន ៧ ។ សេចក្តីសម្រេចចិត្តនេះបានលើកឡើងបន្ទាប់ពីរបាយការណ៍របស់អគ្គនាយកអង្គការ IAEA កាលពីខែមីនានិងមិថុនា បានឲ្យដឹងថា អ៊ីរ៉ង់មិនបានបំភ្លឺច្បាស់លាស់ក្នុងការឆ្លើយសំណួររបស់ភ្នាក់ងារនេះដែលទាក់ទងនឹងឥន្ធនៈនុយក្លេអ៊ែរដែលមិនទាន់បានប្រកាសនិងក៏ដូចជាសកម្មភាពនានាដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែរនៅប្រទេសនេះផងដែរ។ 

 គួរបញ្ជាក់ថាសេចក្តីសម្រេចចិត្តនេះបានសង្កត់ធ្ងន់លើសារៈសំខាន់ ដែលបណ្តាប្រទេសនានាត្រូវគោរពយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួននិង    ផ្តល់សិទ្ធិអភិក្រមនៅពេលដែលត្រូវបាន IAEA ស្នើរឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ