IAEA ប្រកាសរបាយការណ៍ទទួលស្គាល់អ៊ីរ៉ង់បានប្រតិបត្តិតាមកិច្ចសន្យាក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

IAEA ប្រកាសរបាយការណ៍ទទួលស្គាល់អ៊ីរ៉ង់បានប្រតិបត្តិតាមកិច្ចសន្យាក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1
IAEA ប្រកាសរបាយការណ៍ទទួលស្គាល់អ៊ីរ៉ង់បានប្រតិបត្តិតាមកិច្ចសន្យាក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរ (Image: VNA)


(VOVworld) – ក្នុងសេចក្តីប្រកាសជាផ្លូវការនាថ្ងៃទី ១៦ មករា បានឲ្យដឹងថា៖
អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Yukia Amano
បានទទួលស្គាល់ថា៖ អ៊ីរ៉ង់បានប្រតិបត្តិតាមបណ្ដាកិច្ចសន្យានៃប្រទេសនេះក្នុង
 កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទទួលបានរវាង Tehran ជាមួយមហាអំណាចំនួន
៦ ចំណុះក្រុម P5+1 នាខែកក្កដាឆ្នាំ ២០១៥ នៅទីក្រុង Vienna អូទ្រីស ដែលបើក
ចេញការលុបចោលទាំងស្រុងបទដាក់ទណ្ឌកម្មអន្តរជាតិទាំងអស់ចំពោះសាធារ
ណៈរដ្ឋឥស្លាមនេះនាប៉ុម្មានម៉ោងខាងមុខ។ នាថ្ងៃដដែល សហភាពអឺរ៉ុប (EU)  
បានឯកភាពលុបចោលរាល់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់។ រដ្ឋមន្ត្រី
ការបរទេសអាមេរិក លោក John Kerry ក៏បានប្រកាសថា៖ វ៉ាស៊ីនតោនបាន
អនុវត្តកិច្ចសន្យារបស់ខ្លួនក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ហើយលុប
ចោលភាគច្រើនបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ផងដែរ។ អ.ស.ប. អង់គ្លេសនិង
បារាំងបានស្វាគមន៍ការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយ
សម្តែង ក្តីសង្ឃឹមថា៖ ជោគជ័យនេះនឹងរួមចំណែកស្ថិរភាពស្ថានភាពក្នុង
តំបន់៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ