IFAD ផ្ដល់ប្រាក់ជំនួយចំនួន២២លានដុល្លារអាមេរិកសំរាប់វៀតណាមសំដៅកាត់បន្ថយភាពក្រីក្រ

IFAD ផ្ដល់ប្រាក់ជំនួយចំនួន២២លានដុល្លារអាមេរិកសំរាប់វៀតណាមសំដៅកាត់បន្ថយភាពក្រីក្រ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោក Nguyen Hoang Long
និងប្រធានIFAD លោក Kanayo F.Nwanze (រូបថត៖Vietnam+)


(VOVworld) - នារសៀលថ្ងៃទី២៥ វិច្ឆិកា នៅទីស្ដីការរបស់មូលនិធិអភិវឌ្ឍន៍កសិកម្ម
អន្តរជាតិ (IFAD) នៅទីក្រុង Rome របស់អ៊ីតាលី បានប្រព្រឹត្តទៅពិធីចុះហត្ថលេខា
លើកិច្ចព្រមព្រៀងស្ដីពីការផ្ដល់ប្រាក់ជំនួយចំនួន២២លានដុល្លាអាមេរិករបស់ IFAD សំរាប់វៀតណាម។ខ្ទង់ប្រាក់ជំនួយនេះ គឺសំដៅជួយបណ្ដាគ្រួសារក្រីក្របង្កើនតំលៃ
ផលិតកម្ម និងកាត់បន្ថយគ្រោះអាសន្នរដូវមិនអំណោយផលដោយបំរ៉ែបំរួលអាកាស
ធាតុ។គម្រោងការណ៍នេះគ្រោងនឹងត្រូវបានលាតត្រដាងអនុវត្តនៅឃុំចំនួន៣០នៃ
ខេត្ត Ha Giang ភាគខាងជើងវៀតណាម និងមានការជះឥទ្ធិពលដ៏សកម្មចំពោះ
គ្រួសារក្រីក្រចំនួន៣០ពាន់គ្រួសារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ