IMF បន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចរបស់ពិភពលោកសំរាប់ ២០១៥-២០១៦


IMF បន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចរបស់ពិភពលោកសំរាប់ ២០១៥-២០១៦ - ảnh 1
IMF បន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចរបស់ពិភពលោកសំរាប់ឆ្នាំ ២០១៥-២០១៦ (Image: VNA)

(VOVworld) –  ក្នុងរបាយការណ៍ស្តីអំពី “យថាទស្សន៍សេដ្ឋកិច្ចពិភពលោក”
ដែលបាន ប្រកាសនាថ្ងៃទី ១៩ មករា មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បាន
ព្យាករណ៍ថា៖ ល្បឿន កំណើនសេដ្ឋកិច្ចសកលទទួលបាន ៣,៥% តែប៉ុណ្ណោះ
ក្នុងឆ្នាំ ២០១៥ និងកើនឡើង ៣,៧% ក្នុងឆ្នាំ ២០១៦។ ការបន្ទាបព្យាករណ៍
កំណើនសេដ្ឋកិច្ចសកលត្រូវបានអនុវត្តដោយសារស្ថានភាពធ្វើសកម្មភាព
សេដ្ឋកិច្ចអន់ខ្សោយក្នុងឆ្នាំកន្លងទៅ ជាពិសេសក្នុង តំបន់ចាយប្រាក់អឺរ៉ូ
(Eurozone) និងជប៉ុន។ របាយការណ៍របស់ IMF បានព្យាករណ៍ ថា៖ អាមេរិកបន្តជាចំណុចភ្លឺក្នុងផ្ទាំងគំនូរកំណើនសេដ្ឋកិច្ចសកលលោកខណៈ
ដែល កំណើនសេដ្ឋកិច្ចគ្រោងទទួលបាន ៣,៦% ក្នុងឆ្នាំ ២០១៥។ ចំពោះមុខស្ថានភាពលំបាកនាបច្ចុប្បន្ន អ្នកជំនាញការរបស់ IMF បានព្រមាន
ថា៖ បណ្ដាខឿនសេដ្ឋកិច្ចធំៗដូចជាអឺរ៉ុបនិងជប៉ុនត្រូវរក្សាកំរិតការប្រាក់ទាប
ដើម្បីជំរុញកម្ចី​ចំណាយនិងកំណើនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ