IMF៖ ស្ថាន​ភាព​នៃ​ការ​បែង​ចែក ​អាចធ្វើឲ្យ​សេដ្ឋកិច្ចពិភពលោកខាតបង់រហូតដល់ ៧% នៃGDP

(VOVWORLD) - ស្ថានភាពនៃការបែងចែកយ៉ាងធ្ងន់ធ្ងរនៃសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីរយៈពេលជាច្រើនទសវត្សរ៍ជំរុញការធ្វើសមាហរណកម្ម អាចកាត់បន្ថយទិន្នផលសេដ្ឋកិច្ចពិភពលោករហូតដល់ ៧% ហើយពរលខ្លះរហូតដល់ ៨-១២% នៅក្នុងសេដ្ឋកិច្ចមួយចំនួនក៏មានដែរ។
IMF៖ ស្ថាន​ភាព​នៃ​ការ​បែង​ចែក ​អាចធ្វើឲ្យ​សេដ្ឋកិច្ចពិភពលោកខាតបង់រហូតដល់ ៧% នៃGDP - ảnh 1រូបសញ្ញា IMF នៅ Washington, D.C. (អាមេរិក)។ រូបថត៖ AFP/TTXVN)

នេះជាការព្រមានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបាននាំចេញក្នុងរបាយការណ៍មួយកាលពីថ្ងៃទី១៥ ខែមករា។

IMF បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវនាបច្ចុប្បន្នបានបង្ហាញថា ស្ថានភាពនៃការបែងចែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ការខូចខាតក៏កាន់តែធំ។ គួរកត់សំគាល់ថា ការបែកបាក់ក្នុងវិស័យបច្ចេកវិជ្ជាអាចបង្កើនទំហំនៃការខូចខាតពីផលប៉ះពាល់នៃវិធានការរឹតបន្តឹងពាណិជ្ជកម្ម។ IMF បានកត់សម្គាល់ថា សេដ្ឋកិច្ចទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសដែលមានប្រាក់ចំណូលទាបអាចប្រឈមមុខនឹងហានិភ័យដ៏ធំបំផុតនៅពេលដែលសេដ្ឋកិច្ចពិភពលោកកាន់តែផ្លាស់ប្តូរទៅជា "តំបន់ភាវូបនីយកម្ម" និងប្រព័ន្ធទូទាត់សកលរងការបែងចែក។ ស្ថានភាពនេះក៏អាចធ្វើឱ្យដុនដាបសមត្ថភាពរបស់សហគមន៍អន្តរជាតិ ជួយឧបត្ថម្ភប្រទេសដែលធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ