IMF សន្យាបង្កើនឥណទានអាទិភាពសំរាប់ប្រទេសក្រីក្រ


IMF សន្យាបង្កើនឥណទានអាទិភាពសំរាប់ប្រទេសក្រីក្រ - ảnh 1
IMF សន្យាបង្កើនឥណទានអាទិភាពសំរាប់ប្រទេសក្រីក្រ (Image: VNA)

(VOVworld) – មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) មានផែនការបើកទូលាយបញ្ជី ឈ្មោះបណ្ដាប្រទេសដែលទទួលបានឥណទានអាទិភាព ព្រមទាំង បង្កើនការ ផ្តល់ជំនួយហិរញ្ញវត្ថុសំរាប់ប្រទេសក្រីក្របំផុតលើពិភពលោក។ នេះគឺជាការអះ អាងរបស់នាយករងគ្រប់គ្រង IMF លោក  Zhu Min ដែលបាននាំចេញ​ នាថ្ងៃទី
១៣ កក្កដា នៅសន្និសីទអន្តរជាតិស្តីពីហិរញ្ញវត្ថុសំរាប់ការអភិវឌ្ឍន៍នៅរដ្ឋធានី  
Addis Ababa របស់ Ethiopia។ ថ្លែងមតិនៅទីនេះ លោក Zhu Min បានឲ្យដឹង ថា៖ តាមសំណើរហិរញ្ញវត្ថុថ្មីថា៖ IMF នឹងបង្កើនការទាក់ទងផ្ទាល់ជាមួយប្រភព ហិរញ្ញវត្ថុទាំងអស់ក្នុងមូលនិធិ “កាត់បន្ថយភាពក្រីក្រនិងកំណើននិរន្តរភាព” សំដៅពង្រឹងបណ្តាញសុវត្ថភាពសកលសំរាប់ប្រទេសដែលមានចំណាយទាប។ មន្ត្រីរូបនេះក៏បានអំពាវនាវឲ្យប្រទេសនានាជំរុញកិច្ចសហប្រតិបត្តិការដើម្បី ទទួលបានគោលដៅអភិវឌ្ឍន៍និរន្តនភាពថ្មីលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ