IS កំពុងចះទន់ខ្សោយនៅអ៊ីរ៉ាក់


IS កំពុងចះទន់ខ្សោយនៅអ៊ីរ៉ាក់ - ảnh 1
IS កំពុងចះទន់ខ្សោយនៅអ៊ីរ៉ាក់ (Image: VNA)

(VOVworld) – អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុងចុះទន់ខ្សោយពីមួយថ្ងៃ
ទៅមួយថ្ងៃ នៅអ៊ីរ៉ាក់ដែលត្រូវបានបង្ហាញតាមរយៈការដែលពួកគេបាត់បង់តំបន់
ទន្ទ្រានកាន់កាប់ជាច្រើនជួបការលំបាកក្នុងការប្រមូលទាហាននិងក្នុងដំណើរការ
វាយប្រហារធំៗដូចមុននេះ។ នេះគឺ ជាការអះអាងរបស់ឧត្តមសេរីយ៍ត្រីអាមេរិក
លោក Gary Volesky ដែលបាននាំចេញនាថ្ងៃទី ១១ ឧសភា។ លោក Gary Volesky
ក៏បានឲ្យដឹងទៀតថា៖ បណ្ដាយុទ្ធនាការយោធារបស់ កំលាំងអ៊ីរ៉ាក់កំពុងនាំមកនូវ
ប្រសិទ្ធភាព តំបន់ជាច្រើនដែល IS ទន្ទ្រានកាន់កាប់មុននោះ ត្រូវ បានដណ្តើម
មកវិញ។ នាបច្ចុប្បន្ន IS កាន់កាប់តែ ១៤% តំបន់នៅអ៊ីរ៉ាក់តែប៉ុណ្ណោះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ