IS ចាប់ចំណាប់ខ្មាំង២នាក់សញ្ជាតិន័រវែកនិងចិន


IS ចាប់ចំណាប់ខ្មាំង២នាក់សញ្ជាតិន័រវែកនិងចិន - ảnh 1
IS ចាប់ចំណាប់ខ្មាំង២នាក់សញ្ជាតិន័រវែកនិងចិន


        Vovworld-ក្រុមភេរវកម្មរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានប្រកាសកំពុងឃុំ​ខ្លួន​
ជនជាតិ​ន័រវែកម្នាក់និងជនជាតិចិនម្នាក់ ទន្ទឹមនឹងនោះទាប្រាកលោះដើម្បី​ដោះលែង
​ជន​​ចំណាប់ខ្មាំង២នាក់នេះ។ ជនចំណាប់ខ្មាំង២នាក់នេះត្រូវបាន​បញ្ជាក់​ថា ​បុរស
​សញ្ជាតិ​ន័រវែកមានឈ្មោះ Ole Johan Grimsgaard Ofstad អាយុ​៤៨ឆ្នាំមកពីក្រុង Oslo
រីឯបុរសចិនមានឈ្មោះ Fan Jinghui មានអាយុ​៥០ឆ្នាំជា​អ្នក​ជំនាញការ​ពិគ្រោះ​យោបល់​
សេរីភាពមកពីក្រុងប៉េកាំង។ IS មិនផ្ដល់ព័ត៌មាន​អំពីដំណាក់កាលនិង​ទី​កន្លែង​ចាប់ឃុំ
ខ្លួនចំណាប់ខ្មាំងទាំងពីរនាក់ពោលខាងលើឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ