IS ដំណើការវាយប្រហារដោយគ្រាប់បែកចំនួន ២ ទៅលើតំបន់ព្រំដែនស៊ីរី-ទួរគី


IS ដំណើការវាយប្រហារដោយគ្រាប់បែកចំនួន ២ ទៅលើតំបន់ព្រំដែនស៊ីរី-ទួរគី - ảnh 1
IS ដំណើការវាយប្រហារដោយគ្រាប់បែកចំនួន ២ ទៅលើតំបន់ព្រំដែនស៊ីរី-ទួរគី (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ក្រុមពួគឧទ្ទាម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) បានដំណើរការវាយប្រហារដោយគ្រាប់បែកចំនួន ២ ទៅលើប៉ូស្តការពារព្រំដែន
មួយ របស់ជន​ Kurd នៅតំបន់ខ្សែព្រំដែនរវាងស៊ីរីនិងទួរគី។ កាយវិការនេះបាន
បណ្ដាល ឡើងការប៉ះទង្កិចដ៏បង្ហូរឈាមនៅទីរួមស្រុកនៅខ្សែព្រំដែន Kobane។
បណ្ដាមន្ត្រីជន Kurd និងអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា៖
ការវាយប្រហារ អត្តឃាតដោយគ្រាប់បែកចំនួន ២ ពោលខាងលើរបស់ IS ត្រូវបាន
ដំណើរការនៅតំបន់ ដែនដីរបស់ទួរគី។ តាម SOHR បានឲ្យដឹងថែមទៀតថា៖ ការប៉ះទង្គិចនិងការវាយប្រ ហារតាមជើងអាកាសក្នុងរយៈពេល ២៤ ម៉ោងកន្លងមក
បានធ្វើឲ្យមនុស្សចំនួន ៣៩ នាក់ត្រូវស្លាប់ ក្នុងនោះ មានទាហានជន Kurd ចំនួន ១១ នាក់និងពួគឧទ្ទាម IS ចំនួន ២៨ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ