IS ទទួលស្គាល់ជាជនដៃដល់ក្នុងការវាយប្រហារបង្ហូរឈាមនៅអាហ្វហ្គានីស្ថាន

(VOVWORLD) - ការវាយប្រហារអត្តឃាតនៅក្រុង Jalalabad ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ៦ ខែមីនា ទំនងជាបង្កឡើងដោយសារក្រុមភេរវកម្មនៃអង្គការ«រដ្ឋអ៊ីស្លាមស្វ័យប្រកាស» ។
IS ទទួលស្គាល់ជាជនដៃដល់ក្នុងការវាយប្រហារបង្ហូរឈាមនៅអាហ្វហ្គានីស្ថាន - ảnh 1ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែកបង្ហូរឈាមនៅ នៅក្រុង Jalalabad ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន

ក្នុងសេចក្តីជូនដំណឹងដែលបង្ហោះឡើងនាថ្ងៃដដែលនៅលើគេហទំព័រ Amaq របស់ IS ក្រុមភេរវកម្មនេះ បានលើកសំលេងថាទទួលស្គាល់ជាជនដៃដល់បានវាយប្រហារបង្ហូរឈាមទៅលើការិយាល័យនៃក្រុមហ៊ុនសំណង់ឯកជន ដែល      បណ្តាលឲ្យមនុស្សចំនួន ១៦ នាក់ស្លាប់។ យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាល ខេត្ត Nangarhar អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ២ នាក់បានធ្វើបំផ្ទុះគ្រាប់បែកនៅខាងក្រៅការិយាល័យក្រុមហ៊ុនសំណង់ ខណៈដែលជនដៃដល់២នាក់ទៀតបានបាញ់កាំភ្លើងទៅលើការិយាល័យនេះ។ កម្លាំងសន្តិសុខបានកំទិចខ្មាន់កំភ្លើង២នាក់ពោលខាងលើនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ