IS ទទួលស្គាល់បានអនុវត្តន៍ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅយេម៉ែន

IS ទទួលស្គាល់បានអនុវត្តន៍ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅយេម៉ែន - ảnh 1
កន្លែងកើតហេតុការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅក្រុង Aden នាថ្ងៃទី១៨ ធ្នូ
(រូបថត៖EPA/TTXVN)

(VOVworld) - អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានទទួលស្គាល់លើការ
អនុវត្តន៍ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនាថ្ងៃទី១៨ ធ្នូ នៅទីក្រុង​ Aden
ប្រទេសយេម៉ែន។ក្នុងសេចក្ដីប្រកាសមួយ IS ឲ្យដឹងថា ការវាយប្រហារពោលខាង
លើគឺត្រូវបានអនុវត្តន៍ដោយភេរវករមួយនាក់មានឈ្មោះ Abu Hashem Al Radfani។
មុននោះ មជ្ឈដ្ឋានយោធាយេម៉ែនឲ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែក អត្តឃាតនេះបាន
ចុចបំផ្ទុះឧបករណ៍នៅកណ្ដាលចំណោមក្រុមទាហានដែលកំពុងរង់ចាំ ទទួលប្រាក់
ខែនៅខាងក្រៅមូលដ្ឋានសឹកមួយនៅ Aden។ការវាយប្រហារនេះ បានបណ្ដាលឲ្យ
ទាហានចំនួន៤៩នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ