IS សម្លាប់មនុស្សចំនួន ៤០ នាក់នៅទីក្រុង Mosul អ៊ីរ៉ាក់


IS សម្លាប់មនុស្សចំនួន ៤០ នាក់នៅទីក្រុង Mosul អ៊ីរ៉ាក់ - ảnh 1
IS សម្លាប់មនុស្សចំនួន ៤០ នាក់នៅទីក្រុង Mosul អ៊ីរ៉ាក់ (VNA)

(VOVworld) – នាថ្ងៃទី ២១ សីហា ពួកជ្រុលនិយមចំណុះអង្គការរដ្ឋឥស្លាមស្វ័យ
ប្រកាស (IS) បានសម្លាប់មនុស្សចំនួន ៤០ នាក់នៅទីក្រុង Mosul ជាទីតាំង
 សំខាន់ចុងក្រោយនៃ IS នៅអ៊ីរ៉ាក់។ តាមអ្នកប្រមុខគណៈកម្មាធិការសន្តិសុខ
របស់ក្រុមប្រឹក្សាខេត្ត Nineveh លោក Mohammed al Baiyati បានឲ្យដឹងថា៖
ជនរងគ្រោះទាំងអស់បានសម្លាប់ដោយសារគេត្រូវបានសង្ស័យមានឧបាយក
លប្រឆាំងច្បាប់របស់ IS នៅទីក្រុង Mosul ឬ ជួយប្រជាពលរដ្ឋរត់កេចពី
ទីក្រុងនេះ ឬធ្លាប់ជាសមាជិកនៃកំលាំងសន្តិសុខអ៊ីរ៉ាក់។ ការសម្លាប់បាន
ប្រព្រឹត្តទៅក្នុង ពេលដែលកងទ័ពអ៊ីរ៉ាក់និងបណ្ដាកំលាំងសន្តិសុខជន
 Kurd កំពុងប្រយុទ្ធ ដណ្តើមមកវិញការត្រួតពិនិត្យទីតាំងជុំវិញទីក្រុង
Mosul ក្នុងយុទ្ធនាការធំសំដៅ រំដោះទីក្រុងនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ