IS សារភាពឈរពីក្រោយខ្នង បណ្ដាការវាយប្រហារ នៅសាធារណរដ្ឋ Chechnya ចំណុះប្រទេសរុស្ស៊ី

(VOVWORLD) -នាថ្ងៃទី ២០ សីហា អង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS បានសារភាពអនុវត្តន៍ការវាយប្រហារសំដៅទៅលើកងកម្លាំងប៉ូលីសសាធារណរដ្ឋ Chechnya ចំណុះប្រទេសរុស្ស៊ី។ 
IS សារភាពឈរពីក្រោយខ្នង បណ្ដាការវាយប្រហារ នៅសាធារណរដ្ឋ Chechnya ចំណុះប្រទេសរុស្ស៊ី - ảnh 1 (ប្រភព: CBS News)

បណ្ដាញឃ្លាំមើល SITE បានដកស្រង់ប្រភពព័ត៌មាន Amaq របស់ IS បានឲ្យដឹងថា ខ្មាន់កាំភ្លើងនៃអង្គការនេះបានវាយប្រហារភ្នាក់ងារប៉ូលីសនៅក្នុងទីក្រុង Shali និងប៉ូលីសចរាចរជាច្រើនរូបទៀតនៅ រដ្ឋធានី Grozny ។ មុននេះ ក្រុមខ្មាន់កាំភ្លើងប្រដាប់អាវុធបានវាយប្រហារទៅលើប៉ូលីសនៅកន្លែងមួយចំនួននៅ Chechnya ដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស។

ប្រមុខសាធារណរដ្ឋ Chechnya លោក Ramzan Kadyrov បានចោទប្រកាន់ថា កម្មវិធីផ្សព្វផ្សាយមនោគមវិជ្ជាជ្រុលនិយម ដែលជះឥទ្ធិពលដល់ មនុស្សជំនាន់វ័យក្មេង គឺជាហេតុផលនៃការវាយប្រហារនេះ។ ទន្តឹមនឹងនេះ តាមទីភ្នាក់ងារផ្ទៃក្នុងនៃសាធារណរដ្ឋ Chechnya  ថាជនដៃដល់មានចេតនាបំផ្លាញសណ្ដាប់ធ្នាប់នៅ Chechnya ប៉ុន្តែ ត្រូវបានរាំងខ្ទប់ទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ