JETRO៖ ការនាំចេញរបស់ប្រទេសអាស៊ានចំនួន ៦ នៅឆ្នាំ ២០២០ បានថយចុះត្រឹមតែ ២,២% ទោះបីមានជំងឺរាតត្បាតក៏ដោយ

(VOVWORLD) - អង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) បានផ្សព្វផ្សាយទិន្នន័យដូចពោលខាងលើនេះ និងវាយតម្លៃចំពោះការកាត់បន្ថយនេះថាមានចំនួនតិចតួចទេ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-19 ដែលមានឥទ្ធិពលដល់តំបន់និងពិភពលោក។
ការនាំចេញរបស់ប្រទេសចំនួន ៦ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមានប្រទេសវៀតណាមបានឈានដល់ចំនួន ១,៣៥ ពាន់ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ពោលគឺធ្លាក់ចុះតែ ២,២% ពីឆ្នាំមុន។ 
អង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) បានផ្សព្វផ្សាយទិន្នន័យដូចពោលខាងលើនេះ និងវាយតម្លៃចំពោះការកាត់បន្ថយនេះថា មានចំនួនតិចតួចទេនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-19 ដែលមានឥទ្ធិពលដល់តំបន់និងពិភពលោក។
ក្នុងចំណោមប្រទេសចំនួន ៦ វៀតណាមមានកំណើននាំចេញជិត ៧% ក្នុងឆ្នាំ ២០២០ ដល់ ២៨២ ពាន់លានដុល្លារអាមេរិក។ ការធ្លាក់ចុះ ៥,២% នៃការនាំចេញទៅទីផ្សារជប៉ុនត្រូវបានបំពេញដោយមានការកើនឡើង ២៥,៧% ទៅកាន់ទីផ្សារអាមេរិក និង ១៨% ទៀតទៅទីផ្សារចិន។ ទន្ទឹមនឹងនេះដែរ ការនាំចេញរបស់ហ្វីលីពីន បានថយចុះ ១០,១% ប្រទេសថៃមានការថយចុះ ៦% ប្រទេសសិង្ហបុរីធ្លាក់ចុះ ៤,១% និងប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីមានការថយចុះ ២,៦%។
គួរបញ្ជាក់ថា អតិរេកពាណិជ្ជកម្មសរុបរបស់ប្រទេសសមាជិកអាស៊ានទាំង ៦ បានកើនឡើង បីដងក្នុងឆ្នាំ ២០២០ ពោលគឺឡើងដល់ ១៣៣,៦៦ ពាន់លានដុល្លារអាមេរិក ដោយសារតម្លៃថាមពលនិងតម្រូវការក្នុងស្រុកធ្លាក់ចុះ ដែលបណ្តាលឱ្យការនាំចូលក៏ធ្លាក់ចុះយ៉ាងខ្លាំងជាងការនាំចេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ