KCNA៖ ថ្នាក់ដឹកនាំកូរ៉េខាងជើងពិភាក្សាលើបញ្ហាជាច្រើនជាមួយរដ្ឋមន្ត្រីការបរទេសចិន

(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េខាងជើង (KCNA) នាថ្ងៃទី ៤ ឧសភាបានជូនដំណឹងថា៖ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានពិភាក្សាយ៉ាងទូលំទូលាយជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi អំពីទំនាក់ទំនងទ្វេភាគី និងស្ថានភាពនៅលើ ឧបទ្វីបកូរ៉េ។ 
KCNA៖ ថ្នាក់ដឹកនាំកូរ៉េខាងជើងពិភាក្សាលើបញ្ហាជាច្រើនជាមួយរដ្ឋមន្ត្រីការបរទេសចិន - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើងពិភាក្សាលើបញ្ហាជាច្រើនជាមួយរដ្ឋមន្ត្រីការបរទេសចិន

យោងតាម KCNA បានឲ្យដឹងថា៖ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ៣ ឧសភា ភាគីទាំងពីរបានផ្លាស់ប្ដូរ ទស្សនៈអំពីវិធានការអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពជាប្រពៃណី ក៏ដូចជារាល់បញ្ហា ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានផែនការ និងយថាទស្សន៍អភិវឌ្ឍន៍ស្ថានភាពនៅលើ ឧបទ្វីបកូរ៉េ"។ KCNA ក៏បានអះអាងអំពីគោលជំហររបស់សាធារណរដ្ឋប.ប.ក និងចិនអំពីរាល់បញ្ហាសំខាន់ៗ ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ។

ទន្ទឹមនឹងនេះទីភ្នាក់ងារស៊ីនហួបានជូនដំណឹងថា៖ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំ Kim Jong-un និងលោក Wang Yi បានគាំទ្រ និងអបអរសាទរចំពោះការដែលប្រទេសកូរ៉េទាំងពីរបានដំណើរការប្រកបដោយជោគជ័យនូវជំនួបកំពូលកាលពីខែមេសា ហើយនាំមកនូវឱកាសល្អប្រសើរសម្រាប់វិធានការនយោបាយមួយចំពោះបញ្ហានៅលើ ឧបទ្វីបកូរ៉េ។ លោក Wang Yi បានអះអាងថា៖ ប៉េកាំងគាំទ្រការបញ្ឈប់ស្ថានភាពសង្គ្រាមនៅ ឧបទ្វីបកូរ៉េ ហើយព្យុងយ៉ាងបានផ្លាស់ប្ដូរយុទ្ធសាស្ត្រ ពោលគឺប្រមូលផ្ដុំទៅលើការស្ថាបនា និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

រីឯខ្លួនវិញ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានអះអាងអំពីគោលគោលជំហរមុនក៏ដូចជាក្រោយរបស់ព្យុងយ៉ាងគឺលុបបំបាត់នុយក្លេអ៊ែរនៅលើ ឧបទ្វីបកូរ៉េ។ លោករូបនេះបានឲ្យដឹងថែមទៀតថា៖ ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចតភ្ជាប់ឡើងវិញនូវកិច្ចសន្ទនា និងបង្កើតទំនុកទុកចិត្តគ្នាទៅវិញទៅមក និងស្វែងយល់នូវហេតុផលដែលនាំមកនូវគំរាមកំហែងចំពោះខឿនសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ