Khanh Hoa បន្តរៀបចំពិព័ណរូបថតអំពីប្រជុំកោះ Truong Sa។

Khanh Hoa បន្តរៀបចំពិព័ណរូបថតអំពីប្រជុំកោះ Truong Sa។ - ảnh 1
ពិព័ណរូបថត “Truong Sa ជាទីស្រលាញ់” ដោយសមាគមសិល្បករថតរូបវៀតណាមសហការ ជាមួយសមាគមអក្សរសាស្ត្រសិល្បៈខេត្ត Khanh Hoa រៀបចំបានបិទនៅទីក្រុង Nha Trang។ (nhanh.net.vn)


        VOV-នារសៀលថ្ងៃទី១ឧសភាពិព័ណរូបថត “Truong Sa ជាទីស្រលាញ់” ដោយសមាគមសិល្បករថតរូបវៀតណាមសហការជាមួយសមាគមអក្សរសាស្ត្រ
សិល្បៈខេត្ត Khanh Hoa រៀបចំបានបិទនៅទីក្រុង Nha Trang។ ពិព័ណ​បាន​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៦មេសានៅសួនឧទ្យានឆ្នេរសមុទ្រ Nha Trang ឧទ្ទេសនាម​វណ្ណកម្ម
ចំនួន៧០របស់អ្នកកាសែតសិល្បករថតរូប Tran Minh Ngoc។ បញ្ចប់ពិព័ណ គណៈ
ចាត់តាំងបានប្រគល់ជូនរូបថតធំៗចំនួន៦ជូនសាលាចំនួន៦​នៅ​ទីក្រុងNha Trang
ជូនវត្ត Van Duc ទីក្រុង Nha Trang រូបថត​ព្រះពុទ្ធ​បដិមា​នៅ​វត្ត Truong Sa ធំ ជូនស្រុក
កោះ Truong Sa រូបថតចំនួន២អំពីទេសភាពទីក្រុង Nha Trang។ អ្នក​កាសែតសិល្បករ
ថតរូប Tran Minh Ngoc បានឲ្យដឹងថា៖

        “បណ្ដារូបថតអំពីប្រជុំកោះ Truong Sa ត្រូវបានព្យួរនៅបណ្ដាកន្លែងដែល​ប្អូនៗ​កុមារសិស្សានុស្សិសងាយមើលឃើញបំផុត។ ខ្ញុំសង្ឃឹមថា រាល់រូបភាពអំពី​ប្រជុំកោះ
Truong Sa នឹងជួយឲ្យជំនាន់ក្រោយៗបន្តធ្វើតាមជីដូនជីតាក្នុងការតស៊ូ​ការពារ
អធិបតេយ្យភាពសមុទ្រកោះ Hoang Sa-Truong Sa៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ