KOICA និង UNFPA បន្តគាំទ្រការបង្ការនិងទប់ស្កាត់អំពើហិង្សាយេនឌ័រនៅវៀតណាម

(VOVWORLD) - កិច្ចព្រមព្រៀងផ្តល់មូលនិធិសម្រាប់រយៈពេលអន្តរកាលមានសុពលភាពរហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៣។ 
KOICA និង UNFPA បន្តគាំទ្រការបង្ការនិងទប់ស្កាត់អំពើហិង្សាយេនឌ័រនៅវៀតណាម - ảnh 1ពិធីចុះហត្ថលេខាប្រគល់ផ្ទះព្រះអាទិត្យ  Da Nang រវាងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌល CSAGA នៅទីក្រុង Da Nang ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ (រូបថត៖ Tran Le Lam/TTXVN)

នារសៀលថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់មូលនិធិចំនួន ២៥ ម៉ឺនដុល្លារអាមេរិក ដើម្បីអនុវត្តន៍សកម្មភាពក្នុង “ដំណាក់កាលអន្តរកាល” ដើម្បីធានានិរន្តរភាពនៃគំរូច្នៃប្រឌិត៖ មជ្ឈមណ្ឌលសេវាកម្មច្រកចេញចូលតែមួយ ដែលត្រូវបានគេស្គាល់ជាទូទៅថា "ផ្ទះព្រះអាទិត្យ" នៅវៀតណាម។

គំរូនេះត្រូវបានកសាងឡើងដំបូងក្នុងខែមេសា ឆ្នាំ ២០២០ ក្នុងក្របខណ្ឌនៃគម្រោង “កសាងគំរូបង្ការ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារីវៀតណាម” សម្រាប់ដំណាក់កាលឆ្នាំ ២០១៧ - ២០២១ ដោយទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េខាងត្បូងផ្តល់ជំនួយថវិកាឧបត្ថម្ភចំនួន ២,៥ លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងផ្តល់មូលនិធិសម្រាប់រយៈពេលអន្តរកាលមានសុពលភាពរហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៣។ មូលនិធិប្រជាជនអង្គការសហប្រជាជាតិនឹងសម្របសម្រួលជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Quang Ninh ដើម្បីអនុវត្តន៍សកម្មភាពធានាការបន្តផ្តល់សេវារួមបញ្ចូលគ្នាសំខាន់ៗដល់ជនរងគ្រោះដោយអំពើហិង្សាយេនឌ័រ។

គំរូ “ផ្ទះព្រះអាទិត្យ” ផ្តល់សេវាកម្មចម្រុះដែលបំពេញតាមស្តង់ដារអន្តរជាតិ រួមមានការថែទាំសុខភាព ជំនួយផ្លូវចិត្ត ការផ្តល់ប្រឹក្សា សេវាសង្គម ទីជម្រក កិច្ចការពារពីប៉ូលីស សេវាច្បាប់ ជាដើមើ។ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីមូលនិធិប្រជាជនអង្គការសហប្រជាជាតិ “ផ្ទះព្រះអាទិត្យ” ត្រូវបានពង្រីកយ៉ាងទូលំទូលាយនៅទីក្រុង Thanh Hoa ទីក្រុងហូជីមិញ និងទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ