Liveshow អំណោយពេលវេលា អំណរជ័យជំនះទី៣០មេសា

Liveshow អំណោយពេលវេលា អំណរជ័យជំនះទី៣០មេសា - ảnh 1
Liveshow អំណោយពេលវេលា អំណរជ័យជំនះទី៣០មេសា (VOV)

        Vovworld-អំណោយពេលវេលា ជាកម្មវិធីតូរតន្ត្រីរំលឹកខួបលើកទី៤០នៃ​ទិវា
រំដោះភាគខាងត្បូងវៀតណាមទាំងស្រុងឯកភាពប្រទេសជាតិ(ទី៣០មេសា)។
កម្មវិធីដោយកវី Phan Huyen Thu សសេរសេណារីអូ កសាងក្លាយទៅជារឿង
​ប្រវត្តិសាស្ត្រនិងនិទានដោយតូរតន្ត្រី។​ កម្មវិធីនេះនឹងបានប្រព្រឹត្តទៅនាយប់ថ្ងៃ​ទី
២៥មេសានៅវិមានវប្បធម៍មិត្តភាពហាណូយ ហើយបានផ្សាយបន្តផ្ទាល់លើ​
កាណាល់​ទូរទស្សន៍ការពារប្រទេសវៀតណាម Mobitv.vn។ នារសៀលថ្ងៃទី​១៩
មេសាទូរទស្សន៍ការពារជាតិវៀតណាមបានរៀបចំសន្និសិទកាសែតឧទ្ទេសនាម
អំពីកម្មវិធីសិល្បៈ អំណោយពេលវេលា។ គណៈចាត់តាំងបានឲ្យដឹងថា កម្មវិធី
តូរតន្ត្រីនេះនឹងរួមជាមួយទស្សនិកជនរំលឹកអំពីអតីតកាលដ៏ត្រចេះត្រចង​របស់
ជីដូនជីតាក្នុងដំណាក់កាលប្រឆាំងអណានិគមបារាំង ការតស៊ូប្រឆាំង​ចក្រពត្តិ
អាមេរិកនិងប៉ុន្មានឆ្នាំដំបូងប្រទេសជាតិឈានទៅដំណាក់កាលផ្លាស់ប្តូរថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ