NATO ដំណើការធ្វើសមយុទ្ធធំបំផុតក្នុងរយៈពេល ១០ ឆ្នាំ កន្លងមក

NATO ដំណើការធ្វើសមយុទ្ធធំបំផុតក្នុងរយៈពេល ១០ ឆ្នាំ កន្លងមក - ảnh 1
ទីស្នាក់ការរបស់ NATO (Image: Vietnam+)

(VOVworld) – ការធ្វើសមុទ្ធ Steadfast Jazz ដោយមានទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេល
១០ ឆ្នាំ កន្លងមករបស់ NATO បានប្រព្រឹត្តទៅនៅ ប៉ូឡូញ និងប្រទេសចំនួន ៣ នៅ
បាលទីក (Estonia Lithuana Litva)។ ទាហានចំនួន ៦ ពាន់នាក់មកពីប្រទេសសមាជិក
NATO ចំនួន​ ២៥ ប្រទេស រួមជាមួយបណ្ដាដៃគូ នានា​គឺ ហ្វាំងឡង់ ស៊ុយអែត 
អ៊ុយក្រែន បានចូលរួមការធ្វើសមយុទ្ធនេះ។ រុស្ស៊ី ត្រូវបានអញ្ជើញចូលរួមក្នុងឋានៈ
ប្រទេសឃ្លាំមើល។ គោលដៅនៃការធ្វើសមយុទ្ធនេះគឺសំដៅត្រួតពិនិត្យសមត្ថភាព
បញ្ជាណែនាំក៏ដូចជាការគួបផ្សំនៃកំលាំងប្រតិកម្មរហ័ររបស់ NATO ក្នុងការទប់ទល់
នឹងវិបត្តិយោធានិងការវាយប្រហារពីខាង ក្រៅ។ អគ្គលេខាធិការ NATO លោក
Ander Fog Rasmussen បានឲ្យដឹងថា៖ ការធ្វើសមយុទ្ធនេះនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ
ទី ២ ដល់ទី ៩ វិច្ឆិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ