NATO ធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំនៅប៉ូឡួញ

NATO ធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំនៅប៉ូឡួញ - ảnh 1
រថក្រោះត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធ Anakonda ២០១៦ (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៦ មិថុនា នៅប្រទេសប៉ូឡួញបានប្រព្រឹត្តទៅសមយុទ្ធដោយ
ទ្រង់ទ្រាយធំដែលមានឈ្មោះ Anakonda របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
 (NATO)។តាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិប៉ូឡួញថា សមយុទ្ធនេះមាន
អត្ថន័យដ៏ធំធេងលើវិស័យយោធានិងនយោបាយ។គោលដៅនៃសមយុទ្ធនេះគឺ
សំដៅពង្រឹងសមត្ថភាពសហការនិងត្រៀមខ្លួនជាស្រេចប្រយុទ្ធរបស់កងទ័ពនៃ
ប្រទេសនិមួយៗក៏ដូចជាកងកម្លាំងសម្ព័ន្ធភាពក្នុងករណីកើតមានឡើងគ្រោះមហន្ត
រាយផងដែរ។សមយុទ្ធនេះរបស់ NATO បានបង្កើតកំណត់ត្រា មួយអំពីបរិមាណ
ប្រទេសនិងមនុស្សចូលរួមដោយមានទាហានចំនួន៣១ម៉ឺននាក់មកពីប្រទេសចំនួន
២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ