NATO មានគោលបំណងដំណើរការសន្ទនាជាមួយរុស្ស៊ី


NATO មានគោលបំណងដំណើរការសន្ទនាជាមួយរុស្ស៊ី - ảnh 1
NATO មានគោលបំណងដំណើរការសន្ទនាជាមួយរុស្ស៊ី (Image: VNA)

(VOVworld) – បណ្ដាប្រទេសជាសមាជិកអង្គកាអាត្លង់ទិកខាងជើង NATO
 បានឯកភាព ដំណើរការចរចារជាមួយរុស្ស៊ី ព្រមទាំង គាំទ្រការបង្កើនប្រព័ន្ធ
ការពារសមូហភាព ផងដែរ។ អគ្គលេខាធិការ NATO លោក Jens Stoltenberg
នាថ្ងៃទី ២០ មិថុនា បានចេញសេចក្តី ប្រកាសពោលខាងលើក្នុងដំណើរទស្សន
កិច្ចនៅន័រវ៉ែក ដែលជាទីកន្លែងកំពុងប្រព្រឹត្តទៅការ ធ្វើសម្មយទ្ធនាវាមួជទឹក
 NATO មានឈ្មោះថា Dynamic Mongoose (DMON 2016)។ លោក Jens Stoltenberg
បានសង្កត់ធ្ងន់ថា៖ NATO មិនចង់ធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់ថ្មីណាមួយ
 ទេផ្ទុយទៅវិញសម្ព័ន្ធភាពយោធានេះចង់បន្ធូស្រាលភាពតានតឹងក្នុងំទំនាក់
ទំនងជាមួយរុស្ស៊ី។ លោកក៏បានអះអាងថែមទៀតថា៖ NATO មិនឃើញមាន
ការគំរាមកំហែងផ្ទាល់ណាមួយពីភាគីរុស្ស៊ីនៅឡើយ។ គោលដៅរបស់ NATO
គឺបង្កើតឱកាសដំណើរការសន្ទនា មិនម៉ែនជាការប្រឆាំងនឹងរុស្ស៊ីទេ។ ទំនាក់
ទំនងទ្វេភាគីតានតឹងឡើងៗបន្ទាប់ពីរុស្ស៊ីរួមបញ្ចូលឧបទ្វីប Crimea ចូលក្នុង
ប្រទេសនេះនាឆ្នាំ ២០១៤ មក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ