NATO អំពាវនាវឲ្យការធានាសន្តិសុខសំរាប់ប្រទេសសមាជិក

NATO អំពាវនាវឲ្យការធានាសន្តិសុខសំរាប់ប្រទេសសមាជិក - ảnh 1
ប្រធានក្រុមប្រឹក្សាសភាអង្គការ NATO លោក Michael R. Turner (រូបថត៖EPA/TTXVN)

(VOVworld) - ក្រុមប្រឹក្សាសភាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាន
អនុម័តលើសេចក្ដីថ្លែងការណ៍ដោយអំពាវនាវឲ្យការធានាសន្តិសុខសំរាប់ប្រទេស
សមាជិកដែលជាអ្នកជិតខាងរបស់រុស្ស៊ី។ឯកសារនេះត្រូវបានអនុម័តនៅសន្និសីទ
ក្នុងរយៈពេល៣ថ្ងៃនៅរដ្ឋធានី Tirana ប្រទេស Albania ដោយមានការចូលរួមរបស់
តំណាងនៃប្រទេសសមាជិកទាំង២៨និងប្រទេសដៃគូនានារបស់ NATO។ក្នុង
សេចក្ដីថ្លែងការណ៍នេះ NATO បានអំពាវនាវឲ្យប្រទេសទាំងអស់នៃសម្ព័ន្ធភាព
យោធានេះគប្បីធានាសន្តិសុខសំរាប់ប្រទេសមួយចំនួនដែលមានលទ្ធភាពទទួល
រងការគំរាមកំហែងខាងសន្តិសុខ ជាពិសេសគឺតំបន់ប៉ែកខាងត្បូងនិងខាងកើត
របស់ NATO។សេចក្ដីថ្លែងការណ៍ពោលខាងលើក៏បានលើកច្បាស់ថា ប្រទេស
NATO ទាំងអស់គប្បីស្វែងរកដំណោះស្រាយសំដៅកាត់បន្ថយភាពតានតឹងជា
មួយរុស្ស៊ីហើយជៀសវាងការប៉ះទង្គិចគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ