NewEurope ៖ “វៀតណាមក្នុងឆ្នាំ ២០១៥ - ដៃគូសកម្មដើម្បីសន្តិភាពស្ថិរភាពនិងការសាងសហគមន៍នៅអាស៊ី-អាគ្នេយ៍

NewEurope ៖ “វៀតណាមក្នុងឆ្នាំ ២០១៥ - ដៃគូសកម្មដើម្បីសន្តិភាពស្ថិរភាពនិងការសាងសហគមន៍នៅអាស៊ី-អាគ្នេយ៍ - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជាក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (Image: VNA)


(VOVworld) – ក្នុងច្បាប់ពិសេសអបអរសាទរឆ្នាំថ្មី ២០១៥ កាសែត “NewEurope”
នៅទីក្រុង Brussel បែលហ្ស៊ីកបានចុះផ្សាយអត្ថបទសរសេររបស់ឧបនាយករដ្ឋមន្ត្រី និងជាក្រសួងការបរទេសវៀតណាម លោក  Pham Binh Minh ក្រោមប្រធានបទ
“វៀតណាមក្នុងឆ្នាំ ២០១៥ - ដៃគូសកម្មដើម្បីសន្តិភាពស្ថិរភាពនិងកសាងសហគមន៍ នៅអាស៊ី-អាគ្នេយ៍”។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៥ វៀតណាមគ្រោងនឹងបញ្ចប់
ដំណើការ ចរចារស្តីអំពីកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក (TPP) នាំបរិមាណសរុបនៃ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីភាព (FTA) ឡើង ១២ ដោយមានការចូលរួមរបស់
ប្រទេសចំនួន ៥០ ក្នុងនោះមានប្រទេសជាសមាជិក G20 ចំនួន ១៥ ប្រទេស ផង
ដែរ។ លោក Pham Binh Minh បានអះអាងថា៖ វៀតណាមគឺជាសមាជិកម្ចាស់ការ
សកម្មនិងមានការទទួលខុសត្រូវក្នុងដំណើការអភិវឌ្ឍន៍រួមនៃសមាគមបណ្ដា
ប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)​ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃបណ្ដា
យន្តការពហុភាគីក្នុងការដោះស្រាយជំលោះជាពិសេគឺតួនាទីរបស់អាស៊ានក្នុង
ការរក្សាច្បាប់អន្តរជាតិធានាសន្តិសុខស្ថិរភាពដើម្បីគោលដៅអភិវឌ្ឍន៍។ វៀតណាមជឿជាក់ទាំងស្រុងទៅលើការដែលមហាអំណាចនានាដោយឋានៈ
ងាយស្រួលប្រៀបខ្លាំងនិងការជះឥទ្ធិពលគឺជាបណ្ដាប្រទេសដំបូងអនុវត្តការ
អត់ធ្មត់ក្នុងជំលោះ។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសទាំងនេះមានមូលដ្ឋានដ៏
គ្រប់គ្រាន់រួមចំណែកក្នុងការកសាងទំនុកទុកចិត្តឆ្ពោះទៅដោះស្រាយជំលោះ
ដោយសន្តិវិធីក្នុងតំបន់។ ស្តីអំពីទំនាក់ទំនងវៀតណាម-EU ឧបនាយករដ្ឋមន្ត្រី
Pham Binh Minh បានអះអាងថា៖ EU គឺជាដៃគូសហប្រតិបត្តិការសំខាន់លើគ្រប់
វិស័យមួយដែលបានជួយឧបត្ថម្ភដំណើការកំណែទម្រង់របស់វៀតណាម។ វៀតណាមនិងបណ្ដាប្រទេសអាស៊ានមានគោលបំណងថា៖ អឺរ៉ុបចូលរួមសកម្ម
ថែមទៀតក្នុងការស្វែងរកវិធានការសហប្រតិបត្តិការសន្តិភាពស្ថិរភាពនិងភាព
សម្បូររុងរឿងក្នុងតំបន់អាស៊ី-អាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ