P5+1 និងអ៊ីរ៉ង់ខំប្រឹងប្រែងជំរុញដំណើការចរចារដោយមិនអើពើដល់ការខ្វែងគំនិត


P5+1 និងអ៊ីរ៉ង់ខំប្រឹងប្រែងជំរុញដំណើការចរចារដោយមិនអើពើដល់ការខ្វែងគំនិត - ảnh 1
P5+1 និងអ៊ីរ៉ង់ខំប្រឹងប្រែងជំរុញដំណើការចរចារដោយមិនអើពើដល់ការខ្វែងគំនិត (Image: VNA)

(VOVworld) – នាថ្ងៃទី ១៥ មិនា ក្រុម P5+1 និងអ៊ីរ៉ង់បានចាប់ផ្តើមវង់ចរចារឡើងវិញ
នៅទីក្រុង  Laussane (ស្វីស) ដោយមានក្តីសង្ឃឹមនឹងសម្រេចកិច្ចព្រមព្រៀង ក្របខ័ណ្ឌចុងក្រោយស្តីពីកម្មវិធីនុយក្លេអ៊ែរមុនថ្ងៃទី ៣១ មិនា ខាងមុខ។ ថ្លែងមតិមុនពេលចូលរួមវង់ចរចារនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  John Kerry
បានឲ្យដឹងថា៖ ទោះបីជា​មិនពិតប្រាកដអំពីលទ្ធភពទទួលបានកិច្ចព្រមព្រៀងក្រប
ខ័ណ្ឌតាមកាលកំណត់ក្តី ប៉ុន្តែ ភាគីទាក់ទិននានានៅកំពុងខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តដណ្តើមឲ្យបានគោលដៅនេះ។ នាបច្ចុប្បន្ន នៅមានការខ្វែងគំនិតដ៏ជ្រាជ្រៅ
រវាងភាគីនានា។ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោកស្រី Jen Psaki បាន
ឲ្យដឹងថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងរៀបចំការបោះឆ្នោតមួយ ក្នុងករណី
អ.ស.ប. ទទួលបានផែនការទូទៅរួមក្នុងកម្មវិធីនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងក្រុម P5+1៕

ប្រតិកម្មទៅវិញ

ផ្សេងៗ