Palestine​​​ នឹងបើកទូលាយការធ្វើស៊ើបអង្កេតអំពីការស្លាប់របស់អតីតប្រធានាធិបតី Yasser Arafat


ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័តមាន បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបារាំង 
Francois Hollande នៅរដ្ឋធានី បារីស ប្រធានាធិបតី Palestine​បានអះអាង នាថ្ងៃ ​ទី ៦ កក្កដាថា៖ ប្រសិនបើចាំបាច់ នឹងអនុវត្តការធ្វើស៊ើបអង្កេតមួយ ដើម្បីបំភ្លឺពីមូល
ហេតុនៃការស្លាប់របស់ អតីតប្រធានាធិបតី Yasser Arafat នាឆ្នាំ ២០០៤។ ថ្នាក់ដឹកនាំ
បារាំង និង Palestine ទាំងពីររូប បាន​ពិភាក្សា​អំពី​ការស្លាប់របស់ អតីតប្រធានាធិបតី 
Yasser Arafat។ ​ Palestine​ មាន​គោល​បំណង​ថា៖​ស្វែងរក តើមានលក្ខណះអ្វីថ្មី ចំពោះ 
ការស្លាប់របស់​ អតីតប្រធានាធិបតី​Yasser​ Arafat ឬទេ? មុនជំនួបនេះ ប្រធានាធិបតី
Palestine​បានអោយ​ដឹង​ថា៖​ ​នឹងឆ្លៀតយកឱកាសនេះ ដើម្បីសំណូមពរបារាំង ផ្គត់ផ្គង់
ព័ត៍មាន​ទាំង​ឡាយ ដែលប្រទេសនេះមាន អំពីការ ស្លាប់​របស់ អតីតប្រធានាធិបតី 
Yasser Arafat និង Palestine​ ចង់ដឹងថា ស្ថាប័នណា ឈរនៅខាងក្រោយ​ ការធ្វើ​ឃាតកម្ម​ អតីតប្រធានាធិបតី Yasser Arafat ​៕
Palestine​​​ នឹងបើកទូលាយការធ្វើស៊ើបអង្កេតអំពីការស្លាប់របស់អតីតប្រធានាធិបតី Yasser Arafat  - ảnh 1
អតីតប្រធានាធិបតី Yasser Arafat (http://dantri.com.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ