Pham Duc An ពលរដ្ឋឆ្នើមធ្វើតាមពាក្យបណ្តាំរបស់លោកប្រធានហូជីមិញ

(VOVWORLD) - ឆ្នាំ ២០១៩នេះ គឺជាឆ្នាំរំលឹកខួបលើកទី ៥០ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជី មិញ។  ក្នុងបណ្តាចលនាប្រឡងប្រណាំងរបស់ផ្នែកធ្យូងថ្ម បានលេចមុខគំរូឆ្នើមជាច្រើនក្នុងការសិក្សារៀនសូត្រនិងធ្វើតាមពាក្យបណ្តាំរបស់លោកប្រធានហូជីមិញ។ លោក Pham Duc An នៅក្រុមហ៊ុនភាគហ៊ុនធ្យូងថ្ម Ha Lam នៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្មនិងរ៉ែវៀតណាមគឺជាគំរូឆ្នើមមួយក្នុងចំណោមគំរូឆ្នើមទាំងអស់នោះ។

Pham Duc An ពលរដ្ឋឆ្នើមធ្វើតាមពាក្យបណ្តាំរបស់លោកប្រធានហូជីមិញ - ảnh 1 លោក Pham Duc An ក្នុងម៉ោងធ្វើនៅនៅឡធ្បូង 

លោក Pham Duc An កើតនៅឆ្នាំ ១៩៧៣, ជាប្រធានក្រុមផលិតកម្មនៃការដ្ឋានសំណង់មូលដ្ឋាន លេខ ២ ដែលបានឆ្លងកាត់រយៈពេល ២៥ ឆ្នាំ ធ្វើការនៅក្នុងឧស្សាហកម្មធ្យូងថ្ម។ ដោយមានបទពិសោធន៍ជាកម្មករឡឥដ្ឋច្រើនឆ្នាំមក គូបផ្សំកម្លាំង ពលំយុវវ័យរបស់ខ្លួន ចំណងចំណូលចិត្តនឹងការងារ លោក An តែងតែនាំមុខគេរាល់ការងារ និងមានការយកចិត្តទុកដាក់ បង្រៀនជំនាញការងារដល់កម្មករថ្មី។

កាលនៅរស់ លោកប្រធានហូជីមិញតែងតែចាប់អារម្មណ៍លើផ្នែកធ្យូងថ្មនិងកម្មករនៅអណ្តូងរ៉ែខេត្ត Quang Ninh។  នៅឆ្នាំ ១៩៦៨ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករដែលមានស្នាដៃល្អជាច្រើនក្នុងវិស័យពលកម្មនិងផលិតកម្ម លោកប្រធាន ហូជីមិញបានផ្តែផ្តាំថា “ផ្នែកធ្យូងថ្មក៏ដូចជាកងទ័ពប្រយុទ្ធនឹងសត្រូវដែរ។ ខ្ញុំសង្ឃឹម ថា កម្មករនិងកម្មាភិបាលទាំងអស់នឹងខិតខំបន្ថែមទៀតដើម្បីជំរុញអោយផ្នែកធ្យូងថ្មក្លាយជាឧស្សាហកម្មគំរូមួយចំពោះវិស័យសេដ្ឋកិច្ចផ្សេងទៀត”។ សម្រាប់លោក Pham Duc An សេចក្តីផ្តែផ្តាំរបស់លោកប្រធានហូជីមិញគឺជាការលើកទឹកចិត្ត ដើម្បីលោករួមជាមួយក្រុមកម្មករឡធ្បូង ដោយលោកជាប្រធាននោះ បំពេញល្អនូវភារកិច្ច និងជាអង្គភាពគំរូបរបស់ក្រុមហ៊ុន។ លោក Binh An បានអោយដឹងថា៖ “ក្នុងការសិក្សានិងធ្វើការតាមគំរូសីលធម៌លោកប្រធានហូជីមិញ ខ្ញុំតែងតែសិក្សានិងដុសខាត់ ក៏ដូចជាលើកកម្ពស់ជំនាញរបស់ខ្លួន។ ខ្ញុំតែងតែរួមជាមួយកម្មករក្នុងក្រុម បង្ហើយការងារដែលក្រុមហ៊ុនបានប្រគល់អោយមុនកាលកំណត់ រួមចំណែកបើកតំបន់ផលិតកម្មថ្មីសម្រាប់អង្គភាពផលិតកម្មផ្សេងទៀត។ អនុវត្តន៍តាមសេចក្តីផ្តែផ្តាំរបស់លោកប្រធានហូជីមិញ ខ្ញុំតែងតែលើកទឹកចិត្តដល់កម្មករនៅក្នុងក្រុមផលិត កម្ម អោយចេះសន្សំសំភារៈនិងប្រើប្រាស់វត្ថុធាតុដើមចាស់ដើម្បីកាត់បន្ថយចំណាយ លើផលិតកម្ម តាមសេចក្តីផ្តែផ្តាំរបស់ប្រធានហូជីមិញ”។

នាពេលកន្លងមក ក្រុមហ៊ុនភាគហ៊ុនធ្យូងថ្ម Ha Lam បានលេចមុខកម្មករពូកែជាច្រើន ហើយលោក An គឺជាគំរូឆ្នើមមួយរូប ដើម្បីធ្វើជាកញ្ជក់សម្រាប់និយោជិកនៅក្នុងក្រុមហ៊ុនអាចឆ្លុះមើល។ លោក Trinh Ngoc Toan ប្រធានសហជីពនៃក្រុមហ៊ុន ភាគហ៊ុនធ្យូងថ្ម Ha Lam បានមានអោយដឹងថា៖ “យកតម្តាប់តាមលោកប្រធាន ហូជីមិញជាមួយនឹងការងារជាក់ស្តែង សាមញ្ញ ដូចជាការសន្សំប្រាក់ និងបុគ្គលិកកម្រិតខ្ពស់ណែនាំអោយកម្មករថ្មី យើងខ្ញុំតែងតែធ្វើអោយកម្មករជ្រួតជ្រាបនិងរីក សាយភាយនូវគំរូល្អ។ លោក Pham Duc An គឺជាកម្មករឆ្នើមម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះកម្មករជំនាន់ក្រោយ លោកគឺជាគំរូសម្រាប់កម្មករផ្សេងទៀតតម្រាប់តាម ហើយក្នុងដំណើរការបំពេញការងារ លោកត្រូវបានបក្សនិងរដ្ឋប្រគល់រង្វាន់ជាច្រើនដែរ”។

Pham Duc An ពលរដ្ឋឆ្នើមធ្វើតាមពាក្យបណ្តាំរបស់លោកប្រធានហូជីមិញ - ảnh 2 លោក Pham Duc An (កណ្តាល) ក្នុងពិធីលើកតំកើងរបស់សម្ព័ន្ធក្រុមហ៊ុនធ្បូងនិងរ៉ែវៀតណាម

ការរកឃើញគំរូឆ្នើមដើម្បីរីកសាយភាយ បានក្លាយទៅជាចលនាប្រឡងប្រណាំង បន្តបណ្តុះបណ្តាលពួកគេឱ្យក្លាយជាធនធានមនុស្ស បន្តតាមទស្សនៈរបស់លោកប្រធាន ហូជីមិញ ដែលបានបក្សភាគក្រុមហ៊ុនធ្យូងថ្ម Ha Lam តែងតែកំណត់គោលដៅអនុ វត្ត។ លោក Vu Dinh Rao អនុលេខាបក្សភាគនៃក្រុមហ៊ុនបានលើកឡើងថា Pham Duc An គឺជាធនធានមនុស្សដែលទទួលបានជោគជ័យ មិនត្រឹមតែរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងជាបក្សភាគធ្យូងថ្មខេត្ត Quang Ninh ទៀតផងដែរ។ លោក Vu Duc Rao បានអោយដឹងថា៖ “កម្មករ Pham Duc An ពិតជាពង្រីកបានតួនាទីគំរូមួយ។ ក្រុមផលិតកម្មរបស់លោក An ជាក្រុមបំពេញល្អនូវភារកិច្ចនិងមានកម្មករឆ្នើមជាច្រើន។ បច្ចុប្បន្ននេះ បក្សភាគធ្យូងថ្មខេត្ត Quang Ninh កំពុងមានកម្មវិធីកសាងរូបភាព “ជាងរ៉ែ-យុទ្ធជនមួយរូប” ដើម្បីលើកសរសើរប្រចាំខែ ប្រចាំត្រីមាសនិងជារៀងរាល់ឆ្នាំ ហើយ Pham Duc An ក៏ត្រូវបានលើកសរសើរច្រើនលើកច្រើនសារក្នុងកម្មវិធីនេះ និងលើកសរសើរបក្ខជនឆ្នើមក្នុងការសិក្សានិងអនុវត្តសេចក្តីណែនាំ លេខ ០៥ ស្តីពីការជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ”។

ជាមួយនឹងការចូលរួមចំណែកនិងការលះបង់របស់ខ្លួនចំពោះផ្នែកធ្យូងថ្ម លោក Pham Duc An មានកិត្តិយសទទួលបានមេដាយការងារថ្នាក់ទីបី ប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តី។ គំរូឆ្នើមដូចជាលោក Pham Duc An ត្រូវបានសម្ព័ន្ធក្រុមហ៊ុនឧស្សា ហកម្មធ្យូងថ្មនិងរ៉ែវៀតណាម បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក Zalo និងលើគេហ ទំព័ររបស់ក្រុមហ៊ុនធ្យូងថ្មនិងរ៉ែវៀតណាមដែលជាគេហទំព័ររបស់សម្ព័ន្ធក្រុមហ៊ុន ដើម្បីរីកសាយភាយគំរូឆ្នើមក្នុងផលិតកម្ម  ក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្ម ណ៍ សីលធម៌និងរចនាបទរបស់លោកហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ