Phu Quoc ទទួលភ្ញៀវទេសចរអន្តរជាតិទី១០លាន

Phu Quoc ទទួលភ្ញៀវទេសចរអន្តរជាតិទី១០លាន - ảnh 1
Phu Quoc ទទួលភ្ញៀវទេសចរអន្តរជាតិទី១០លាន

          (VOV)_នាថ្ងៃទី២៥ខែធ្នូ នៅអាកាសយានដ្ឋានអន្តរជាតិ Phu Quoc ​អគ្គនាយក
ដ្ឋាន​ទេសចរណ៍ រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត​ Kien Giang និងអគ្គ
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម រៀបចំពិធីទទួលភ្ញៀវ​ទេសចរអន្តរជាតិ​ទី​១០លានមកដល់វៀតណាម ក្នុងឆ្នាំ ២០១៦។ នោះគឺលោក Michael Tonge (មកពីអង់គ្លេស)។ 
នេះជាព្រឹត្តិការណ៍សំខាន់ កត់សម្គាល់​នូវការ​អភិវឌ្ឍន៍ខ្លាំងក្លារបស់ផ្នែកទេសចរណ៍
វៀតណាម។ ប្រការនេះរួមចំណែក​សំខាន់អះអាងថា៖វៀតណាមបាននិងកំពុងជាទីម
កដល់គួរអោយទាក់ទាញ ​សុវត្ថិភាព និងស្និទ្ធស្នាលក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ