PKK សារភាពថា បានធ្វើការវាយប្រហារភេរវកម្មនៅទួរគី

(VOVWORLD) - កាលពីថ្ងៃទី ១ ខែតុលា គណបក្សពលករឃឺដ (PKK) បានសារភាពថាក្រុមនេះបានធ្វើការវាយប្រហារអត្តឃាតលើអគាររដ្ឋាភិបាលក្នុងរដ្ឋធានីអង់ការ៉ារបស់ទួរគី ដោយបានធ្វើឱ្យប៉ូលីសពីរនាក់រងរបួស។ 
PKK សារភាពថា បានធ្វើការវាយប្រហារភេរវកម្មនៅទួរគី - ảnh 1កងកម្លាំងពិសេសទួរគីបិទតំបន់ក្បែរកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកក្នុងក្រុងអង់ការ៉ាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

នៅក្នុងសេចក្តីប្រកាសទៅកាន់ទីភ្នាក់ងារសារព័ត៌មាន ANF ដែលជិតស្និទ្ធនឹងចលនាជនជាតិឃឺដ PKK បានឲ្យដឹងថា សមាជិកនៃ "កងពលអមតៈ" របស់ក្រុមនេះបានធ្វើការវាយប្រហារទៅលើក្រសួងមហាផ្ទៃទួរគី។

មុននោះ នាថ្ងៃដដែល មុខសញ្ញាពីរនាក់បានធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅច្រកទ្វារនៃអគ្គនាយកដ្ឋានសន្តិសុខ ចំណុះក្រសួងមហាផ្ទៃទួរគីក្នុងរដ្ឋធានីអង់ការ៉ា។ មុខសញ្ញាម្នាក់បានស្លាប់បន្ទាប់ពីបំផ្ទុះគ្រាប់បែក ហើយម្នាក់ទៀតត្រូវបានកំទេចក្នុងការបាញ់ប្រហារជាមួយប៉ូលិស។ យ៉ាងហោចណាស់ប៉ូលិសពីរនាក់បានរងរបួសក្នុងហេតុការណ៍នេះ។ ក្រសួងមហាផ្ទៃទួរគីបានបញ្ជាក់ថា នេះជាការវាយប្រហារភេរវកម្ម។

ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជាមួយនឹងប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង បានថ្កោលទោសការវាយប្រហារនេះ ហើយបានសម្តែងការគាំទ្រនិងសាមគ្គីភាពជាមួយរដ្ឋាភិបាលទួរគី។ រដ្ឋាភិបាលទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) បានដាក់ PKK នៅក្នុងបញ្ជីអង្គការភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ