Qatar ប្រតិកម្មចំពោះឱសានវាទរបស់បណ្ដាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រពែក្យ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន KUNA របស់កូវ៉ែតបានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចនៅកូវ៉ែតដែលជាប្រទេសអាជ្ញាកណ្ដាលមួយក្នុងការដោះស្រាយវិបត្តិការទូតនៅតំបន់ឈូងសមុទ្រពែក្យ នាថ្ងៃទី ៣ កក្កដា រដ្ឋមន្ត្រីការបរទេស Qatar លោក Sheikh Mohammed bin Abdulrahman al-Thani បានផ្ញើដល់ព្រះ មហាក្សត្រប្រទេសម្ចាស់ផ្ទះ Sheikh Sabah Al-Ahmad Al-Jaber Al-Sabah «ចម្លើយ»    របស់ Doha ទាក់ទិនដល់ឱសានវាទរបស់បណ្ដាប្រទេសអារ៉ាប់ជិតខាងក្នុងតំបន់។
Qatar ប្រតិកម្មចំពោះឱសានវាទរបស់បណ្ដាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រពែក្យ - ảnh 1 Qatar ប្រតិកម្មចំពោះឱសានវាទរបស់បណ្ដាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រពែក្យ

(VOVworld)  - ទីភ្នាក់ងារសារព័ត៌មាន KUNA របស់កូវ៉ែតបានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចនៅកូវ៉ែតដែលជាប្រទេសអាជ្ញាកណ្ដាលមួយក្នុងការដោះស្រាយវិបត្តិការទូតនៅតំបន់ឈូងសមុទ្រពែក្យ នាថ្ងៃទី ៣ កក្កដា រដ្ឋមន្ត្រីការបរទេស Qatar លោក Sheikh Mohammed bin Abdulrahman al-Thani បានផ្ញើដល់ព្រះ មហាក្សត្រប្រទេសម្ចាស់ផ្ទះ Sheikh Sabah Al-Ahmad Al-Jaber Al-Sabah «ចម្លើយ»   របស់ Doha ទាក់ទិនដល់ឱសានវាទរបស់បណ្ដាប្រទេសអារ៉ាប់ជិតខាងក្នុងតំបន់។ ប៉ុន្តែ ខ្លឹមសាលំអិតនៃសារនេះមិនទាន់ប្រកាសនៅឡើយ។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា៖ ការបញ្ឈប់ផ្តល់ជំនួយសំរាប់បណ្ដាអង្គការភេរវកម្មដូចជាអង្គការភេតរៈឥស្លាម បិទទ្វារកាណាល់ទូរទស្សន៍ AL Jazeera បន្ថោយកំរិតទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក៏ដូចជា បិទទ្វារមូលដ្ឋានសឹករបស់ទួរគីនៅ Qatar គឺជាសំណូមពរស្នូលក្នុងឱសានវាទដែលប្រទេសអារ៉ាប់នានាបាននាំចេញចំពោះ Qatar។ ក្នុងពេលដែលបណ្ដាប្រទេសអារ៉ាប់និងឈូងសមុទ្រពែក្យបានប្រកាសថា៖ឱសានវាទរបស់គេមិនអាចចរចារបានឡើយរដ្ឋមន្ត្រីការបរទេស Qatar លោក Al-Thani បានចាត់ទុកថា៖ ឯកសារសំណូមពរនេះរបស់អារ៉ាប់ប៊ីសារអ៊ូឌីតនិងសម្ព័ន្ធមិត្តនានាមិនបំរើគោដៅដោះស្រាយបញ្ហាភេរវកម្មនៅឡើយនោះគឺការរំលោភពទៅលើអធិបតេយ្យភាពរបស់ Doha៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ