Quang Ninh និង Can Tho ទទួលអ្នកដំណើរមកពីកូរ៉េខាងត្បូង

(VOVWORLD) - ដើម្បីត្រៀមរៀបចំទទួលជើងហោះហើរដឹកពលរដ្ឋនិងភ្ញៀវ ទេសចរបរទេសមកពីកូរ៉េខាងត្បូងតាមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាល គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានបើកកិច្ចប្រជុំ ពិភាក្សាអំពីវិធីទទួលស្វាគមន៍ បង្ការជំងឺ Covid-19 ចំពោះជើងហោះហើរ ដែលចុះចតនៅព្រលានយន្តហោះអន្តរជាតិ Van Don។ 
Quang Ninh និង Can Tho ទទួលអ្នកដំណើរមកពីកូរ៉េខាងត្បូង - ảnh 1យន្តហោះដឹកអ្នកដំណើរនិងទេសចរណ៍ពីកូរ៉េខាងត្បូងចុះចតនៅព្រលានយន្តហោះ Van Don (រូបថត៖ VOV) 

  នារសៀលថ្ងៃទី១ មីនា យន្តហោះនៃក្រុមហ៊ុន Vietjet Air បានដឹក ពលរដ្ឋវៀតណាមនិងភ្ញៀវទេសចរ ពីកូរ៉េខាងត្បូងចុះចតនៅព្រលាន យន្តហោះ Van Don ខេត្ត Quang Ninh។ អ្នកដំណើរទាំងអស់សុទ្ធតែមាន សុខភាព ស្មារតីល្អ ហើយត្រូវបានដឹកជញ្ជូនទៅមូលដ្ឋានដាក់ដាច់ដោយឡែកក្នុង រយៈពេល១៤ថ្ងៃតាមការកំណត់។

        មុននោះ ដើម្បីត្រៀមរៀបចំទទួលជើងហោះហើរដឹកពលរដ្ឋនិងភ្ញៀវ ទេសចរបរទេសមកពីកូរ៉េខាងត្បូងតាមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាល គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានបើកកិច្ចប្រជុំ ពិភាក្សាអំពីវិធីទទួលស្វាគមន៍ បង្ការជំងឺ Covid-19 ចំពោះជើងហោះហើរ ដែលចុះចតនៅព្រលានយន្តហោះអន្តរជាតិ Van Don។ លោក Dang Huy Hau អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បាន ឲ្យដឹងថា៖

        “សមត្ថកិច្ចផ្នែកចរាចរណ៍ដឹកជញ្ជូន សហការជាមួយនគរបាលនិងអង្គ ភាពពាក់ព័ន្ធនានា អនុវត្តវិធានការធានាសុវត្ថិភាពចរាចរណ៍។ ចំណែកឯអង្គភាពសុខាភិបាលនិងអង្គភាពមូលដ្ឋានបានត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍និងរៀបចំទីស្នាក់នៅ”។  

       នារសៀលថ្ងៃដដែល ព្រលានយន្តហោះ Can Tho ក៏ទទួលជើងហោះ ហើរ៣ជើងដែលដឹកអ្នកដំណើរចំនួន៦១៨នាក់ ក្នុងនោះមាន៨៥នាក់មកពី តំបន់កើតជំងឺនៅកូរ៉េខាងត្បូង (ទីក្រុង Daegu និងខេត្ត Gyeongsang)។ អ្នក ដំណើរទាំងអស់ ត្រូវបានដាក់ដាច់ដោយឡែកនៅសាលាយោធាទីក្រុង Can Tho៕

ប្រតិកម្មទៅវិញ

ផ្សេងៗ